កីឡាជាតិ
ជាតិ
លីគ៖ កីឡាករបរទេសបីរូបរកបាន Hat-trick ខណៈ អ្នកចាំទី អាំ សុវណ្ណារ៉ាត រក្សា Clean sheet Yudai Ogawa ស្ថិតក្នុងចំណោមកីឡាករបីរូបដែលធ្វើបាន Hattrick ខណៈ Alexis Ramos ជាកីឡាករដំបូងដែលស៊ុតចូលទី២ប្រកួតជាប់គ្នា
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកសប្តាហ៍ទី២ក្រុមទាំងអស់មានការស៊ុតបាល់បញ្ចូលទីគ្នាទៅវិញទៅមកសរុបចំនួន២៨គ្រាប់ ដោយមានការរួមចំណែកពីកីឡាករកម្ពុជាចំនួន១១រូប។ សម្រាប់ទាំងពីរសប្តាហ៍គ្រាប់បញ្ចូលទីមានរហូតដល់ទៅ៤៤គ្រាប់ ដោយភាគច្រើនសម្រេចបានដោយកីឡាករបរទេស។
ក្នុងជ័យជម្នះ ១១-០ របស់ថាយហ្គឺរអង្គរលើកំពង់ចាម ខ្សែប្រយុទ្ធជប៉ុន Yudai Ogawa រកបានតែម្នាក់ឯងបីគ្រាប់ (Hat-trick) ខណៈខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata សម្រេចបានដូចគ្នា នៅពេលដែលក្រសួងការពារជាតិ យកឈ្នះម្ចាស់ការពារតំណែងជើងឯកណាហ្គាវើល ៤-២។ ខ្សែប្រយុទ្ធម៉ាលី Souleymane Coulibaly ជាកីឡាករដំបូងដែលរកបាន Hat-trick ពេលដែលគិរីវង់សុខសែនជ័យឈ្នះយុវជនបាល់ទាត់ជាតិបាទី ៤-១ នៅសប្តាហ៍បើកឆាក។
មិនត្រឹមតែកីឡាករបីរូបនាំមុខក្នុងសម្រេចបាន Hat-trick នោះឡើយ កីឡាករពីររូបទៀតរបស់អង្គរថាយហ្គឺរ ស្ថិតនៅក្នុងបញ្ជីកីឡាករដែលស៊ុតបាល់បញ្ចូលទី២គ្រាប់ផងដែរ ក្រោយប្រកួតបាន២សប្តាហ៍ ក្នុងនោះមានកីឡាករអាហ្សង់ទីន Alexis Ramos ដែលរកបានពីរប្រកួតជាប់គ្នា និងកីឡាករនីហ្សេរីយ៉ា Okereke Timothy។
កីឡាករកម្ពុជាដែលរកបានគ្រាប់បាល់បញ្ចូលទី១គ្រាប់ឲ្យក្រុមរៀងៗខ្លួននៅសប្តាហ៍ទីពីរ រួមមានកីឡាករភ្នំពេញក្រោន ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុនវុទ្ធី កីឡាករអង្គរថាយហ្គឺរ ឡុង ភារ៉ាត, តាំង សុភ័ក្ត្រ, ពៅ ភារិទ្ធ, តាំង ពិសី និងពេជ្រ សុវណ្ណខេមរិន្ទ្រ កីឡាករអគ្គិសនីកម្ពុជា សៀង សុភក្ត្រា កីឡាករណាហ្គាវើល ឃឹម បូរី កីឡាករនគរបាលជាតិ អ៊ុល រ៉ាវី និង ឈឹម សំបូរ។ រីឯកាលពីសប្តាហ៍ទី១ កីឡាករកម្ពុជាដែលបានស៊ុតបាល់បញ្ចូលទីរួមមាននេន សុធារ័ត្ន, កាន់ ពិសាល, ឡេង មករា, នៅ សុខសិលា, លី មីហ្សាន, សៀង ចន្ធា និង សារី តៃម៉ូ។
ជាមួយគ្នានេះផងដែរ អាំ សុវណ្ណារ៉ាត នៃក្លិបព្រះខ័នរាជស្វាយរៀង គឺជាអ្នកចាំទីម្នាក់គត់ដែលរារាំងមិនឲ្យមានការស៊ុតបញ្ចូលទី (clean-sheet) ពីរប្រកួតជាប់ៗគ្នា ដែលនាំក្រុមឈរលេខ១បណ្តោះអាសន្ន៕
Tag:
បាល់ទាត់
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com