កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ឡើងឈរលេខ៣ ខណៈតំបន់ Top 4 នៅប្រទាញប្រទង់គ្នា
× ជ័យជម្នះ ២-០ លើក្រុម Newcastle United បាននាំ Arsenal ឡើងទៅកាន់ចំណាត់ថ្នាក់ទី៣ក្នុងតារាង Premier League ជំនួសកន្លែង Tottenham Hotspur និងរុញ Manchester United ធ្លាក់ពីតំបន់ Top4 ។
Aaron Ramsey និង Alexandre Lacazette ជាអ្នករកគ្រាប់បាល់ឲ្យក្រុមកាំភ្លើងធំទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតសប្តាហ៍ទី៣១នេះ។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Unai Emery ទទួលបាន៦៣ពិន្ទុពីការប្រកួតកន្លងមក ដោយនាំមុខ២ពិន្ទុលើក្រុម Spurs ដែលធ្លាក់ទៅលេខ៤ និង Man Utd ទៅលេខ៥ ដូចគ្នា។ ចាប់ពីចំណាត់ថ្នាក់ទី៣ ដល់ទៅ៦ ដែលរួមមាន Arsenal, Spurs, Man Utd និង Chelsea ដែលមាន៦០ពិន្ទុដែរនោះ កំពុងប្រទាញប្រទង់គ្នាខ្លាំងដើម្បីដណ្តើមតំណែងក្នុងតំបន់ Top 4 ដើម្បីបានកៅអីលេងនៅ Champions League រដូវកាលក្រោយ ខណៈនៅសល់៧ប្រកួតទៀត។
នេះជាលើកទី១ ហើយដែលក្រុម Arsenal ទទួលបានចំណាត់ថ្នាក់លេខ៣ ចាប់តាំងពីខែមេសាឆ្នាំ២០១៧មក។ នេះបានបង្ហាញពីការរីកចម្រើនរបស់ពួកគេចាប់តាំងពីលោក Emery ឡើងមកជំនួសតំណែងលោក Arsene Wenger នៅចុងបញ្ចប់រដូវកាលមុន៕
Tag:
បាល់ទាត់
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com