កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer អះអាងថា Pogba រីករាយ​នៅ Man Utd ស្របពេល​គ្រូ Real តាម​ចែចូវ​
02, Apr 2019 , 1:43 pm        
រូបភាព
 
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United និយាយថា Paul Pogba រីករាយ​ស្នាក់នៅ​ទឹកដី Old Trafford ស្របពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ខ្សែបម្រើ​ឆ្នើម​រូបនេះ​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ Real Madrid​។​


 
​ស្របពេល Pogba ប្រ​លយ​ពាក្យ​ថា Real Madrid ជា​ក្លិប​ក្នុង​ក្តី​សុបិន​របស់​កីឡាករ​បាល់ទាត់​គ្រប់​រូបនោះ​លោក Zinedine Zidane ដែល​ទើប​ត្រលប់​ទៅ​ដឹកនាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​វិញ​ក៏បាន​សារភាពថា​លោក​ពិតជា​ចូលចិត្ត​ខ្សែបម្រើ​រូបនេះ​ខ្លាំងណាស់​ផងដែរ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ជុំវិញ​ការអះអាង​របស់ Pogba ខាងលើ លោក Solskjaer និយាយថា​កូនក្រុម​របស់ខ្លួន​រូប​នេះ ចង់​និយាយ​ពី​កីឡាករ​ផ្សេង​ប៉ុណ្ណោះ មិនមែន​ខ្លួនឯង​នោះទេ​។ «​គាត់ (Pogba) បាន​និយាយថា​កីឡាករ​រូប​ណា​ក៏​ចង់​លេង​ឲ្យ Real Madrid ដែរ​»​។​
 
Pogba វ័យ​២៦​ឆ្នាំ បាន​វិល​ត្រលប់​ទៅ Man Utd ពី Juventus ក្នុងតម្លៃ​កំណត់ត្រា ៨៩​លាន​ផោន (១១៦​លាន​ដុល្លារ​)​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​អនាគត​របស់គេ​នៅ​ទឹកដី Old Trafford ហាក់​មាន​ភាពមិនច្បាស់លាស់​នៅ​ដើមរដូវ​កាល​នេះ អំឡុង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Jose Mourinho ។ 
 
​ចាប់តាំងពី​លោក Solskjaer ឡើងទៅ​ជំនួស​តំណែង​លោក Mourinho វិញ​នោះ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ចាប់ផ្តើម​លេង​ល្អ​ឡើងវិញ​ដោយ​រកបាន​៩​គ្រាប់ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​នេះ​។​
 
«Pogba គឺ​សប្បាយចិត្ត​នៅទីនេះ​គាត់​លេង​បានល្អ​។ គាត់​នឹង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​បិសាច​ក្រហម​។ អ្នក​ចង់​កសាង​ក្រុម​របស់​អ្នក​ជាមួយ​គាត់ តែ​យើង​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​»​។ Solskjaer អះអាង​ដូច្នេះ​ក្នុង​សន្និសីត​សារព័ត៌មាន​មុនពេល Man Utd ប៉ះ Wolves ក្នុង​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​២ ខែមេសា​នេះ​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​តារាង​បណ្តោះអាសន្ន​ដោយ​ទទួលបាន​៦១​ពិន្ទុ ក្រោយ​ការប្រកួត​៣១​លើកចុងក្រោយ​។ Man Utd មាន​ត្រូវ​ធ្វើយ៉ាងណា​ដណ្តើមយក​ចំណាត់ថ្នាក់ Top4 ឲ្យ​ខាងតែបាន ដើម្បី​ធានា​កៅ​ទៅលេង Champions League រដូវ​កាល​ក្រោយ​៕
 

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  Paul Pogba
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com