ជាតិ
អាជ្ញាធរ នឹង​បិទ​ចរាចរណ៍​នៅ​ជុំវិញ​ទីតាំង​រៀបចំ​ពិធី​បើក​ដំណើរការ​ឡើងវិញ​ស្ពាន​ជ្រោយចង្វារ​ទី​១
02, Apr 2019 , 9:57 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​នៅ​ទីតាំង​ប្រារព្ធ​ពិធី​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​ទី​១) សាលា​រាជធានី​ភ្នំពេញ នឹងមិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ជុំវិញ​តំបន់​រៀបចំ​កម្មវិធី​ឡើយ​។ តាម​សេចក្ដីជូនដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ នឹង​ពង្វាងផ្លូវ​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​​ចប់​កម្មវិធី ទើប​ឲ្យ​ធ្វើ​ចរាចរណ៍​ធម្មតាវិញ​។



សូមបញ្ជាក់ថា ពី​ធី​បើក​ដំណើរការ​ឡើងវិញ​ស្ពាន​ជ្រោយចង្វារ​ទី​១ នឹង​ប្រព្រឹត្តទៅ នា​រង្វង់​មូល​ត្រើយ​ខាងលិច នៅ​ថ្ងៃទី ៣ មេសា​។ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មាន​ប្រវែង ៩៧១​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ ដែល​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំង​១៩៦៣ មក​ម្លេះ​។  ស្ពាន​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​ក្រោម​ជំនួយ​ថវិកា​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ ៣០​លាន​ដុល្លារ​៕​

Tag:
 ស្ពានជ្រោយចង្វារ
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com