ជាតិ
សង្គមជាតិ
សមត្ថកិច្ចចុះបង្ក្រាបផ្ទះផលិតគ្រឿងញៀន ដែលរកឃើញឧបករណ៍ផលិត និងថ្នាំញៀនជិត២០០គីឡូ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ ស្នងការនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនមួយកន្លែង ដោយរកឃើញម៉ាស៊ីនលាយថ្នាំចំនួន៩គ្រឿង ពុម្ពគ្រាប់ថ្នាំ១៨០ដើម រួមជាមួយនឹងថ្នាំញៀនប្រមាណ១៧៣គីឡូក្រាមឯណោះ។ បើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ច កំពុងតែតាមចាប់ជនសង្ស័យដែលជាម្ចាស់ផ្ទះ ដើម្បីមកដោះស្រាយតាមនិតីច្បាប់។
លោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបង្ក្រាប និងរកឃើញគ្រឿងញៀន ១៧៣.២ គីឡូក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីន ១៨គីឡូក្រាម, សារធាតុមិនច្បាស់លាស់ ៥០,២ គីឡូក្រាម,ម្ស៉ៅរូបពោត៨០កេស, ម្ស៉ៅមិនច្បាស់លាស់៤៥គីឡូក្រាម, ម៉ាស៊ីនលាយថ្នាំ៩ គ្រឿង,ជញ្ជីងថ្នឹង ២គ្រឿង,ពុម្ពគ្រាប់ថ្នាំ១៨០ដើម និងសម្ភារផ្សេងទៀត។
បើតាមអគ្គស្នងការនគរបាលជាតិដដែល វត្ថុតាងទាំងអស់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅរក្សាទុក ខណៈផ្ទះខាងលើក៏ត្រូវបានបិទជាបណ្តោះអាសន្ន៕
Tag:
សមត្ថកិច្ច
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com