ជាតិ
ផ្ទះ២៥ខ្នងក្នុងស្រុកបវេល ត្រូវខូចខាត ដោយសារភ្លៀងនិងខ្យល់កន្ត្រាក់ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ប្រជាពលរដ្ឋក្នុងស្រុកបវេល ខេត្តបាត់ដំបង ជួបប្រទះនឹងភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះប្រជាជនប្រមាណ២៥ខ្នងខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមគេហទំព័ររបស់អគ្គស្នងនគរបាលជាតិ។
គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី១មេសា។ ក្នុងចំណោះផ្ទះ២៥ខ្នង មានផ្ទះ១ខ្នងបានដួលរលំទាំងស្រុក តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ បន្ទាប់ពីហេតុការណ៍នេះ កើតឡើង សមត្ថកិច្ច ក៏បានចុះទៅពិនិត្យនិងជួយរៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕
Tag:
បាត់ដំបង
ខ្យល់កន្ត្រាក់
ខូចខាតផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com