ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ជួយ​អ្នក​ឲ្យ​មាន​សម្រស់​ស្អាត ក្រោយ​បញ្ចេញ​ជាតិពុល​អស់​
03, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាច​ជ្រើសរើស​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​មក​ពិ​សារបាន ព្រោះ​វា​អាចជួយ​អ្នក​បញ្ចេញ​ជាតិពុល​មក​ក្រៅ​អស់​។ ដូចនេះ សម្រស់​អ្នកនឹង​ស្អាត​ជាមិនខាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​នៅក្នុង​ត្រសក់​សម្បូរ​ទៅដោយ​សារធាតុ​ជាច្រើន ដែល​អាចធ្វើ​ឲ្យ​អ្នក​បញ្ចេញ​ជាតិពុល​ទាំងឡាយ​ចេញមកក្រៅ​អស់​។ ដូចនេះ អ្នកនឹង​អាច​ស្អាត​ជាមិនខាន​ឡើយ​។​
  2. ​នៅក្នុង​ត្រ​ចៀន​កណ្តុរ ក៏មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ស្អាត​ផងដែរ​។ ដូចនេះ អ្នក​អាចយ​កមក​ធ្វើ​ម្ហូប​ពិ​សារបាន​។​
  3. ​នៅពេលដែល​អ្នក​ពិសារ​ទឹកឃ្មុំ​ច្រើន វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​អាច​បញ្ចេញ​ជាតិពុល​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់ និង​តឹង​តែម្តង​។​
  4. ​ការ៉ុត​នឹង​ជួយ​ធ្វើ​ឲ្យ​ជាតិពុល​ក្នុង​រាងកាយ​របស់​អ្នក​អាច​ចេញមកក្រៅ​យ៉ាង​លឿន​។​
  5. ​ប្រ​សិ​ជា​គ្មាន​ជំងឺ​ឈឺក្រពះ អ្នក​គួរតែ​ញ៉ាំ​តែ ព្រោះ​វា​ក៏​អាចជួយ​រក្សា​សម្រស់​របស់​អ្នក​ផងដែរ​។​
  6. ​សណ្តែកខៀវ ម្រះ និង​ផ្លែ​គូ​លេន សុទ្ធតែជា​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​ទាំងអស់​៕ 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com