ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
បើ​ទុរេន​ផ្លែ​ច្រើន​ពេក ម្ចាស់​ចម្ការ​ត្រូវ​បង្ខំចិត្ត​កាត់​ផ្លែ​ខ្លះ​ចោល ដើម្បី​ឲ្យ​ដើម​និង​ផ្លែ​មាន​សុខភាព​ល្អ​
03, Apr 2019 , 5:07 pm        
រូបភាព
​កោះកុង​៖ កសិករ​ដែលជា​ម្ចាស់​ចម្ការ​ទុរេន តែងតែ​ចង់បាន​ផ្លែ​ទុរេន​ច្រើន ប៉ុន្តែ ដើម្បី​ឲ្យ​ដើម​និង​ផ្លែ​ទុរេន​មាន​សុខ​ភាពល្អ តាំងពី​ចាប់​ផ្តើមចេញ​ផ្កា​រហូតដល់​ផ្លែ​របស់​វា​ទុំ ពួកគាត់​ត្រូវ​បង្ខំចិត្ត​កាត់​ផ្លែ​ខ្លះ​ចេញ​។ លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅពេលដែល​ដើម​ទុរេន​មាន​ផ្លែ​ច្រើនពេក ម្ចាស់​ចម្ការ​ទុរេន​សម្រេចចិត្ត​កាត់​ក្ដឹប​មួយចំនួន​ចោល ប្រសិនបើ​ទុក​ផ្លែ​វា​ច្រើនពេក វា​អាចធ្វើ​ឲ្យ​ដើម​ខ្សោយ​និង​ងាប់​។ ម្ចាស់​ចម្ការ​ទុរេន​វ័យក្មេង​ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ​លើ​ដំណាំ​ប្រភេទ​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា មែក​ទុរេន​មួយចំនួន មិនអាច​ទ្រទ្រង់​ផ្លែ​ទុរេន​ច្រើន​បានឡើយ ព្រោះ​វា​មិនអាច​ផ្ដល់​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដោយ​ទុរេន​ត្រូវការ​ថាមពល​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​វា​លូតលាស់​បានល្អ​៕


 
ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ThmeyThmey ជាមួយ​លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​និង​ជា​មគ្គុទ្ទេសក៍​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​នៃ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង ដូចតទៅ​៖
 

Tag:
 ទុរេន​
  កោះកុង​
  ជី​ផាត​
© រក្សាសិទ្ធិដោយ thmeythmey.com