កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួប​មហា​គ្រួសារ​កីឡា​ជាង​៤​ពាន់​នាក់​នៅ​ល្ងាច​នេះ​
04, Apr 2019 , 1:19 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា ដែល​មកពី​តាម​បណ្តា​ស្ថាប័ន​កីឡា​ផ្សេងៗ​ប្រមាណ​ជាង​៤​ពាន់​នាក់​នៅ​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ នា​សាល​មហោស្រព​កោះ​ពេជ្រ​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​កម្មវិធី​ជួបជុំ​នេះ​ឡើង​។​

 
​ដើម្បី​លើកទឹកចិត្ត និង​បង្កើន​ចំណងមិត្តភាព​ឲ្យ​កាន់តែ​ស្និទ​ស្នាល រវាង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​មហា​គ្រួសារ​កីឡា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ដំ​ណេះ​សំ​ណា​ល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក អត្ត​ព​លិ​ក និង​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​ចំនួន​៤,០៩៦​នាក់ នៅ​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ នា​សាល​មហោស្រព​កោះ​ពេជ្រ​។ ចំនួន​នេះ​កើនឡើង​ប្រមាណ​ជាង​៥០០​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​មានតែ​៣,៥៨៩​នាក់​។ 
 
​នេះ​ជា​លើក​ទី​៣​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ត​ឲ្យ​មាន​កម្មវិធី​ជួបជុំ​មហា​គ្រួសារ​កីឡា​នេះ​ឡើង​។ ក្រៅពី​រឹតចំណង​សាមគ្គីភាព កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​មួយ​នេះ ធ្វើឡើង​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​អបអរ​ខួបកំណើត​គម្រប់​៦៩​ឆ្នាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​៣ ឬ​ទី​៤ ខែមេសា ជា​ថ្ងៃ​ជួបជុំ​មហា​គ្រួសារ​កីឡា​កម្ពុជា​៕

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com