ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ចាត់វិធានការ លើ​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​និង​ផលិតផល​ក្លែងក្លាយ​
05, Apr 2019 , 7:59 am        
រូបភាព
រូបភាពក្រសួងទេសចរណ៍
រូបភាពក្រសួងទេសចរណ៍
​ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​មន្ត្រី​ទេសចរណ៍​គ្រប់​ខេត្ត​-​ក្រុង សហការ​ជាមួយ​ស្ថាប័ន វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ ចូលរួម​ទប់ស្កាត់​ការលក់​វត្ថុ​អនុស្សាវរីយ៍​និង​ផ​លិ​ផ​ក្លែងក្លាយ​។ លោក លើកឡើងថា បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​កិត្យានុភាព​កម្ពុជា​។

 
​ការព្រមាន​ចាត់ការ​យ៉ាង​ម៉ឺងម៉ាត់​នេះ គឺធ្វើឡើង​ក្នុង​វិធី​បើក​សន្និបាត​បូកសរុប​ការងារ​ទេ​ចរណ៍​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​ស្រង់​ទៅ​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។ តាម​ការលើកឡើង​រប​ស់លោក ថោង ខុន ការលក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​នេះ ធ្លាប់មាន​ភ្ញៀវទេសចរ បាន​ប្ដឹងទៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ ការប្ដឹង​នេះ គឺ​ដោយសារ​ភ្ញៀវ​បរទេស​បាន​ទិញ​ទំនិញ​កម្ពុជា រួចមក​ទើប​ដឹងថា ជា​គ្រឿងអលង្ការ​ក្លែងក្លាយ​។ លោក ថោង ខុន បញ្ជាក់ថា ជាក់ស្ដែង​ពេល​ថ្មីៗ​នេះ មាន​ករណី​ប្ដឹង​ផ្ទាល់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដាក់​លិខិត​ទៅ​ក្រសួងទេសចរណ៍​។ 
 
​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ ឲ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​។ ក្នុង​កិច្ចការ​នេះ គួរ​សហការ​ជាមួយ​ក្រសួង​ពា​ណិ​កម្ម ក្នុងការ​តាមដាន​អា​ជី​កម្ម​លក់​គ្រឿងអលង្កា ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​បញ្ហា​នេះ​៕ 

Tag:
 ក្រសួងទេសចរណ៍​
  ផលិតផល​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com