ជាតិ
រថយន្ត
កែតម្រូវ៖ រថយន្តរដ្ឋដល់ទៅ១២០គ្រឿង នឹងដឹកពលរដ្ឋដោយមិនយកលុយ ក្នុងថ្ងៃចូលឆ្នាំ
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា សាលារាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តដល់ទៅ១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមិនយកលុយ។ ការប្រកាសនេះ គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលនិងទទួលទានអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីកម្ពុជាប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា រថយន្តទាំងនោះ នឹងត្រូវបញ្ចេញចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែមេសា (រយៈពេល៧ថ្ងៃ)។ ដោយសារតែរាល់លើក ស្នើឲ្យម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃ ពេលចូលឆ្នាំ តែពួកគេ មិនដែលធ្វើតាមសំណើ ទើបប្រមុខរដ្ឋាភិបាល ឈប់ស្នើ ហើយក៏បញ្ចេញរថយន្តរដ្ឋដល់ទៅ១២០គ្រឿង។
ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះថា «ខ្ញុំមិនចង់និយាយជាមួយម្ចាស់រថយន្តឈ្នួលច្រំដែលនោះទេ។ ឥឡូវសម្រេចបញ្ចេញរថយន្តរដ្ឋ១២០គ្រឿងតែម្តង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់»៕
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងទទួលទានអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីកម្ពុជាប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com