កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​នៅ Premier League ចំណាយ​លើស​៣៤០​លាន​ដុល្លារ​លើ​ភ្នាក់ងារ​កីឡាករ រដូវ​កាល​នេះ​
05, Apr 2019 , 1:39 pm        
រូបភាព
​ក្លិប​ទាំង​២០ នៅ Premier League បាន​ចំណាយ​ប្រាក់​លើសពី ២៦០​លាន​ផោន (៣៤០​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុម​ភ្នាក់ងារ​កីឡាបាល់ទាត់​ក្នុងអំឡុងពេល​ទិញដូរ​កីឡាករ​រដូវ​កាល ២០១៨-១៩ ពោលគឺ​កើនឡើង ៦៤​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ១២ ខែ​។​


 
Liverpool ជា​ក្លិប​ដែល​ចំណាយ​ខ្ពស់បំផុត​រដូវ​កាល​នេះ​រហូត ៥៦​លាន​ដុល្លារ​ដល់​ភ្នាក់ងារ​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០១៩​។​
 
Chelsea ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ដែល​ចំណាយ​អស់​៣៤​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ Manchester City ចំណាយ​អស់​ជាង ៣១​លាន​ដុល្លារ​។​
 
​ការចំណាយ​ខាងលើនេះ​បញ្ជាក់ថា ថ្លៃ​សេវា​សម្រាប់​ភ្នាក់ងារ​កីឡាករ​បាន​កើនឡើង​បើ​ទោះ​ការចំណាយ​លើ​ការផ្ទេរ​កីឡា​រក​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយទៀត​បាន​ធ្លាក់ចុះ​ជាង​៦៥៤​លាន​ដុល្លារ​បើ​ប្រៀបធៀប​នឹង​រដូវ​កាល​មុន ក៏ដោយ​។​
 
​សហព័ន្ធ​អ្នកគាំទ្រ​កីឡាបាល់ទាត់​អង់គ្លេស (FSF) និយាយថា​ពួកគេ​នឹង​ស្វែងរក​ការចំណាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ និង​អំពាវនាវ​ឲ្យ​មាន​តម្លាភាព​ថែមទៀត​អំពី​របៀប​ក្នុងការ​ចំណាយ​លើ​ក្រុម​ភ្នាក់ងារ​ទាំងនោះ​។​
 
​ដោយឡែក ក្នុង​ក្របខណ្ឌ Championship បាន​ចំណាយ​ទៅកាន់​ភ្នាក់ងារ​ចំនួន ៦៥​លាន​ដុល្លារ​ផងដែរ​នៅ​រដូវ​កាល​នេះ ពោលគឺ​លើស​រដូវ​កាល​មុន​ជាង ១០​លាន​ដុល្លារ​៕
 
​ខាងក្រោម​ជាតា​រាង​ការចំណាយ​របស់​ក្លិប​ទាំង​២០​នៃ​លី​គ​កំពូល​អង់គ្លេស​សម្រាប់​ភ្នាក់ងារ​កីឡាករ​រដូវ​កាល​នេះ​៖
 
១-​ ​Liverpool​ ​៥៧​លាន​ដុល្លារ​
២-​ ​Chelsea​ ​៣៥​លាន​ដុល្លារ​
៣-​ ​Man City​ ​ជាង​៣១​លាន​ដុល្លារ​
៤-​ ​Man Utd​ ​២៧​លាន​ដុល្លារ​
៥-​ ​Everton​ ​២៥​លាន​ដុល្លារ​
៦-​ ​West Ham​ ​១៩​លាន​ដុល្លារ​
៧-​ ​Leicester City​ ​១៦​លាន​ដុល្លារ​
៨-​ ​Arsenal​ ​ជាង​១៤​លាន​ដុល្លារ​
៩-​ ​Tottenham​ ​ជាង​១៤​លាន​ដុល្លារ​
១០-​ ​Watford​ ​១៤​លាន​ដុល្លារ​
១១-​ ​Bournemouth​   ជាង​១៣​លាន​ដុល្លារ​
១២-​ ​Newcastle​ ​ជាង​១១​លាន​ដុល្លារ​
១៣-​ ​Fulham​ ​ជាង​១០​លាន​ដុល្លារ​
១៤-​ ​Crystal Palace​ ​៩​លាន​ដុល្លារ​
១៥-​ ​Brighton​ ​ជិត​៩​លាន​ដុល្លារ​
១៦-​ ​Wolves​ ​ជិត​៩​លាន​ដុល្លារ​
១៧-​ ​Southampton   ជិត​៨​លាន​ដុល្លារ​
១៨-​ ​Huddersfield​   ជាង​៦​លាន​ដុល្លារ​
១៩-​ ​Burnley​ ​៥​លាន​ដុល្លារ​
២០-​ ​Cardiff City​ ​ជិត​៤​លាន​ដុល្លារ​

Tag:
 បាល់ទាត់​
  Premier League
  ភ្នាក់ងារ​កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com