ជាតិ
ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សទេ
× ភ្នំពេញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅតំបន់មួយក្នុងខេត្តរតនគិរី កាលពីចុងខែមីនា ដែលជាករណីលើកដំបូងនៅកម្ពុជា ដោយសារឆ្លងរាលដាលពីប្រទេសវៀតណាម តាមរយៈការដោះដូរជ្រូករបស់ប្រជាពលរដ្ឋតាមព្រំដែន។ ប៉ុន្តែជំងឺនេះមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ។
ប្រកាសរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី២ខែមេសា បានបញ្ជាក់ដូច្នេះថា៖«ជំងឺប៉េស្តអាហ្វ្រិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្ដាល់ឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលបង្កការខូចខាតធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ»។
បន្ទាប់ពីរកឃើញជំងឺនេះនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី ក្រសួងកសិកម្មបានចាត់ក្រុមការងារចំនួន៣ ដើម្បីបោសសម្អាតជ្រូកដែលមានឆ្លងជំងឺនេះនៅតំបន់នោះ ការពារតាមច្រកព្រំដែន និងការពារមិនឆ្លងទៅតំបន់ផ្សេង៕
Tag:
ប៉េស្តជ្រូកអាហ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com