ជាតិ
អភិបាលក្រុងភ្នំពេញ នឹងជួបសង្គមស៊ីវិល ដើម្បីពិគ្រោះយោបល់ រកដំណោះស្រាយលើបញ្ហាប្រឈមនានា
× រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំបើវេទិការពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សា និងរកដំណោះស្រាយរាល់បញ្ហានានា ឲ្យមានភាពជាដៃគូរ កាន់តែប្រសើរឡើង។នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ការរៀបចំវេទិកានេះ គឺដើម្បីទទួលបានលទ្ធផលផ្លែផ្កា និងជាប្រយោជន៍សម្រាប់កសាងយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងភាគីទាំងពីរ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងជួបពិភាក្សាជាមួយបណ្ដាសង្គមស៊ីវិល នៅថ្ងៃទី៩ មេសា៕
© រក្សាសិទ្ធិដោយ thmeythmey.com