ជាតិ
សង្គមជាតិ
ប៉ូលិស​បង្ក្រាប​និង​ដកហូត​គ្រឿងញៀន​បាន​ជាង​១០០​គីឡូ​ក្រោម និង​ឃាត់​មនុស្ស​ជាង​៤​ពាន់​នាក់ ក្នុង​រយៈ​ពេលបី​ខែ​
07, Apr 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៩ ប៉ូលិស​ដកហូត​គ្រឿងញៀន​បាន​ជាង​១០០​គីឡូ​ក្រោម កញ្ឆា​ជិត​៤,៦​ម៉ឺន​ដើម និង​ឃាត់​មនុ​ស្សបាន​៤៤៣៤​នាក់ ក្នុងនោះ​មាន​ជនបទ​១២១​នាក់​។ យោងតាម​របាយការណ៍ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៥​មេសា គ្រឿងញៀន និង​មនុស្ស​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ប​ង្រា្ក​ប​បាន​ជាង​២០០​ករណី នៅ​ទូទាំងប្រទេស​។​

 
​របាយការណ៍​នេះ​បញ្ជាក់ថា ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន មាន​១២២៦​ករណី ឃាត់ខ្លួន​មនុស្ស​២២៧២​នាក់​,  ចាប់បាន​ប្រើប្រាស់​គឿង​ញៀន​ចំនួន​៨០៦​ករណី ឃាត់ខ្លួន​មនុស្ស​បាន​២១៦១​នាក់ និង​អ្នក​ដាំ​ដុះ​កញ្ឆា​១៥​ករណី​៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com