ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោតមូលដ្ឋាននៅជប៉ុន៖ បេក្ខជនឃោសនានៅតាមផ្សារ កីឡដ្ឋាន និងទីកន្លែងកម្សាន្តនានា
06, Apr 2019 ,
11:03 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ថ្ងៃទី៧ ខែមេសា ជាថ្ងៃបោះឆ្នោតជ្រើសរើសអភិបាល និងសមាជិកសភា ខេត្ត ក្រុង មួយចំនួននៅប្រទេសជប៉ុន។ ក្រោមការរៀបចំរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងការបរទេសជប៉ុន ប្រតិភូកម្ពុជាដែលមានតំណាងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការខុមហ្វ្រែល និកហ្វិច និងសារព័ត៌មាន ThmeyThmey បានទៅសង្កេតការយុទ្ធនាការឃោសនាចុងក្រោយរបស់បេក្ខជននៅក្រុង Yokohama ខេត្ត Kanagawa ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងតូក្យូ។
នៅក្រៅបរិវេណនៃកីឡដ្ឋាន Yokohama DeNA BayStars ដែលមនុស្សជាច្រើនប្រមូលម្តុំគ្នាដើម្បីមើលការប្រកួតបេស្បលដ៏សំខាន់ប្រចាំថ្ងៃសៅរ៍ បេក្ខជនពីររូបដែលប្រជែងតំណែងអភិបាលខេត្ត Kanagawa បានប្រឹងប្រែងឃោសនារកសំឡេងរៀងៗខ្លួន។
លោក Yuji Kuroiwa អាយុ៦៤ឆ្នាំ ដែលឡើងជាអភិបាលខេត្ត Kanagawa តាំងពីឆ្នាំ២០១១មកនោះ ព្យាយាមរក្សាតំណែងតំណែងសម្រាប់អណត្តិទី៣របស់ខ្លួន។ ដោយគូប្រជែងតែម្នាក់គត់របស់លោក គឺលោកស្រី Kishi Makiko អាយុ៦៣ឆ្នាំ ដែលជាសកម្មម្នាក់ខាងគាំពារសិទ្ធិកុមារ។ អ្នកស្រី Makiko បោះទីតាំងឃោសនាចម្ងាយប្រមាណ១០០ម៉ែត្រពីលោក Kuroiwa។
សារឃោសនាដ៏សំខាន់របស់លោក Kuroiwa គឺការបន្តយកចិត្តទុកដាក់លើពលរដ្ឋចាស់ៗ ខណៈលោកស្រី Makiko លើកឡើងពីសេវាសុខភាពដោយឥតបង់ថ្លៃសម្រាប់យុវជនអាយុក្រោម១៨ឆ្នាំ។ បេក្ខជនទាំងពីរ និងក្រុមការងារក្នុងអង្គភាពនយោបាយរបស់ខ្លួន បានដើរចែកខិតបណ្ណដល់អ្នកដែលធ្វើដំណើរឆ្លងកាត់ ដោយអ្នកខ្លះលើកទទួលយក រីឯអ្នកខ្លះទៀតធ្វើព្រងើយកន្តើយ។
អ្វីដែលគួរឲ្យកត់សម្គាល់ លោក Kuroiwa បានហៅពលរដ្ឋទៅថតជាមួយខ្លួនក្រោយផ្ទាំងរូប Instagram ដោយស្រែកថា «ហាហា» តំណាងឲ្យភាពរីករាយប្រសិនបើលោកបន្តជាប់ឆ្នោតធ្វើជាអភិបាលខេត្ត Kanagawa រីឯលោកស្រី Makiko ឃោសនាពីលើដំបូលរថយន្ត មុននឹងចុះទៅគំនាប់អ្នកគាំទ្ររបស់ខ្លួន។
បន្ទាប់ពីសង្កេតមើលការឃោសនាបេក្ខជនអភិបាលខេត្តទាំងពីរ ក្រុមប្រតិភូកម្ពុជា បានបន្តទៅមើលការឃោសនាបេក្ខជនសភាថ្នាក់ខេត្ត ក្រុង នៅបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម Cial Tsurumi នៅខណ្ឌ Tsurumi ក្រុង Yokohama ផ្ទាល់។
បេក្ខជនប្រមាណ៥រូប បានពង្រាយដាច់ពីគ្នានៅមុខបរិវេណផ្សារដើម្បីផ្តល់សារនយោបាយ និងចែកខិត្តបណ្ណ។ ក្នុងចំណោមបេក្ខជនទាំងនោះ មានខ្លះប្រជែងយកកៅអីសភាថ្នាក់ខេត្ត ក្រុង និងខណ្ឌ Tsurumi ផ្ទាល់។ ខិត្តបណ្ឌដែលចែកចាយ មានការកំណត់ច្បាស់លាស់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមូលដ្ឋាន តាមរយៈបោះតែមប្រិ៍ពីលើ ។
នៅទីនោះផងដែរ ពលរដ្ឋមួយចំនួនបានទៅបោះឆ្នោតមុនកំណត់ ដែលនេះជាគោលការណ៍របស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញឲ្យមានអត្រាការចូលរួមបោះឆ្នោតកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលមានភារកិច្ចនៅចំថ្ងៃកំណត់ផ្លូវការ។
ដោយឡែកនៅពេលល្ងាច ក្រុមប្រតិភូកម្ពុជា បានទៅមើលការជួបជុំរបស់ក្រុមបេក្ខជនដែលមាននិន្នាការទៅគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រី Shinzo Abe។ បេក្ខជន៤រូបជួបក្រុមអ្នកគាំទ្រប្រមាណ២០០នាក់នៅបរិវេណវត្តមានកន្លែង ដោយមានវត្តមានលើកទឹកចិត្តផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ LDP។
សូមបញ្ជាក់ថា ការបោះឆ្នោតមូលដ្ឋាននៅប្រទេសជប៉ុន មិនមែនដំណើរនៅគ្រប់ខេត្តក្រុងនោះឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Kyodo បេក្ខជនសរុប៣០៦២នាក់ប្រជែងសម្រាប់អាសនៈសភាខេត្តចំនួន៤១ ខណៈបេក្ខជន១៣៩៦នាក់ប្រជែងអាសនៈសភាក្រុង ខណ្ឌចំនួន១៧។ ជាមួយគ្នានេះ ក៏មានការប្រកួតប្រជែងដំណែងអភិបាលខេត្តចំនួន១១ និងក្រុងចំនួន៦ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បោះឆ្នោតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម