ជាតិ
សង្គមជាតិ
បាក់វេរ៉ង់ដាផ្ទះ បណ្តាលឲ្យដូនចាស់៣នាក់បានស្លាប់ និងមនុស្ស៩នាក់ទៀតរបួស រូបភាពផ្តល់ដោយលោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ
× ភ្នំពេញ៖ ដូនចាស់៣នាក់បានបាត់បង់ជីវិត និងចាស់ទុំ៩នាក់ទៀតរបួសធ្ងន់ ស្រាល ដោយសារ បាក់វេរ៉ង់ដាផ្ទះដែលជនរងគ្រោះកំពុងអង្គុយ។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី ៦ ខែមេសា នៅក្នុងភូមិខ្នា ឃុំស្ដើង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះជាការបញ្ជាក់របស លោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
បើតាម លោក យ៉ែង សុផល ជនរងគ្រោះដែលស្លាប់ គឺជាដូនចាស់ៗ ដែលវ័យប្រមាណ៧០ឆ្នាំ។ ឯអ្នករបួស ភាគច្រើនក៏ជាមនុស្សចាស់ដែរ។ ពួកគាត់កំពុងចូលរួមរៀបចំពិធីឡើងផ្ទះថ្មីនេះ។
នេះជាការបន្ថែមរបស់លោក អធិការរងដដែល ដោយលោកឲ្យដឹងទៀតថា ក្រៅពីបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ហេតុការណ៍នេះក៏ធ្វើឲ្យខូចខាតកង់ ម៉ូតូ និងកង់បីផងដែរ៕
រូបភាពផ្តល់ដោយលោក យ៉ែង សុផល អធិការរងស្រុកជើងព្រៃ
Tag:
បាក់វេរ៉ង់ដា
ស្រុកជើងព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com