ជាតិ
អាជ្ញាធរ​ហាម​ពលរដ្ឋ​លេង​ជះ​ទឹក និង​ប៉ាត​ម្ស៉ៅ ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ​
07, Apr 2019 , 8:59 pm        
រូបភាព
​ដើម្បី​ជា​សុវត្ថិភាព សណ្ដាប់ធ្នាប់​នោះ  អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​ពលរដ្ឋ​លេង​ជះ​ទឹក គប់​ទឹក និង​ប៉ាត​ម្ស៉ៅ​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

 
​មូល​ហេតុដែល​អាជ្ញាធរ ហាម​ពលរដ្ឋ​បែបនេះ គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ឬ​បុគ្គល​ណាមួយ​។ ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ភ្លើងទៀន​ផ្សេងៗ ដែល​អាច​បង្ក​គ្រោះ​អគ្គិភ័យ​។ 
 
​ដោយឡែក​ការធ្វើដំណើរ​តាម​យានយន្ត​វិញ គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា ដែល​មិន​គោរព​តាម​ការណែនាំ​ខាងលើនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com