ជាតិ
ធនាគារ​វិនិយោគ​សហ​ភាព​អឺរ៉ុប គ្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​ស្រប​ការប្រែប្រួល​អាកាសធាតុ​
07, Apr 2019 , 4:29 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ធនាគារ​វិនិយោគ​សហ​ភាព​អឺរ៉ុប​ប្រចាំ​តំបន់​អាស៊ី មានបំណង​ជួយ លើកកម្ពស់​វិស័យ​កសិកម្ម ការអភិវឌ្ឍ​លើ​ការដាំដុះ​ដំណាំ​កសិកម្ម និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅ​កម្ពុជា​។ គម្រោង​នេះ​ត្រូវបាន​បញ្ជាក់​ក្នុងជំនួប​រវាង ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​នៃ​ធនាគារ​វិនិយោគ​សហភាព​អឺរ៉ុប (European Investment Bank) ជាមួយ​លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ កាលពី​ថ្ងៃទី​៣ ខែមេសា​កន្លងទៅ​។​


 
​កញ្ញា Olga Pascenco រដ្ឋ​ម​ន្រី្ត​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី នៃ​ធនាគារ​វិនិយោគ​សហភាព​អឺរ៉ុប បញ្ជាក់​នៅក្នុង​ជំនួប​នោះ គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​លើកកម្ពស់​ការយល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​និង​អភិវឌ្ឍ​លើ​ការដាំដុះ​ដំណាំ​កសិកម្ម​។ 


រូបភាពពីក្រសួងព័ត៌មាន
 
​លោក​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម​វេ​ង សាខុន បាន​លើកឡើងថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ហើយ​ការរួមចំណែក​នៃ​ការ​នាំចូល​បច្ចេកទេស និង​ធនធាន​ថវិកា​នេះ ជាការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ផលិតកម្ម​កសិកម្ម​ស្របតាម​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ផងដែរ​៕ 
 

Tag:
 គម្រោង​របស់​EIB
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com