កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Watford វាយបក​ឈ្នះ Wolves ៣-២ ឡើង​ជួប Man City វគ្គ​ផ្តាច់ព្រ័ត្រ​
08, Apr 2019 , 10:10 am        
រូបភាព
Watford បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup បន្ទាប់ពី​យកឈ្នះ Wolverhampton Wanderers ក្នុង​លទ្ធផល ៣-២ ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Wembley នៅ​យប់​ថ្ងៃទី​៧ ខែមេសា​។​


 
Wolves បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ដល់ទី​២​គ្រាប់​ដែល​ធ្វើបាន​ដោយ​ខ្សែការពារ Matt Doherty នៅ​នាទី​៣៦ និង​ខ្សែប្រយុទ្ធ Raul Jimenez នៅ​នាទី​៦២​។ យ៉ាងណាក៏ដោយ​ការនាំ​មុខ​ពី​គ្រាប់​នេះ​មិន​បានធ្វើ​ឲ្យ Watford បាក់​ទឹកចិត្ត​ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះឡើយ​។ នៅ​នាទី​៧៩ ខ្សែប្រយុទ្ធ Gerard Deulofeu ស៊ុត​១​គ្រាប់​ឲ្យ Watford មុនពេល Troy Deeney បន្ថែម​មួយគ្រា​ប់​ទៀត​ដើម្បី​តាម​ស្មើ Wolves ២-២ គិត​ត្រឹម​នាទី​៩០​។​
 
​លទ្ធផល​២​ស្មើ​នេះ​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​លេខ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Deulofeu ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​១០៤ ដើម្បី​នាំ Watford ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​យកឈ្នះ Wolves ៣-២​។​
 
​ដូច្នេះ Watford នឹងត្រូវ​ជួប Manchester City ដើម្បី​ដណ្តើមពាន FA Cup ឆ្នាំ​២០១៩ ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Wembley​។​
Man City បាន​ឈាន​មកដល់​វគ្គ​នេះ បន្ទាប់ពី​ពួកគេ​យកឈ្នះ Brighton & Hove Albion ក្នុង​លទ្ធផល ១-០៕
 

Tag:
 បាល់ទាត់​
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com