ជាតិ
សង្គមជាតិ
យោធា​អាមេរិក អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​ចូលរួម​សន្និសីទ​នៃ​តំបន់​ប៉ាស៊ីហ្វិក​
08, Apr 2019 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ លោក Mathew Mason ប្រធានការិយាល័យ​ទំនាក់ទំនង​ការពារជាតិ​នៃ​កងទ័ពជើងគោក​អាមេរិក បាន​ផ្ញើលិខិត​ជូន​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយក៏​ជា​មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ដែរនោះ ដើម្បី​អញ្ជើញលោក ឲ្យ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រតិបត្តិការ​ពិសេស​នៃ​តំបន់​ប៉ាស៊ីហ្វិក ដែល​ហៅថា PASOC ចាប់ពី​ថ្ងៃទី​៨-១២​មេសា ឆ្នាំ​២០១៩​។ 

 
 
​លិខិត​របស់លោក Mathew Mason ដែល​ផ្ញើជូន​លោក ហ៊ុន ម៉ា​ណែ​ត គឺធ្វើឡើង​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ បើតាម​លិខិត​នោះ ការអញ្ជើញ​លោក ហ៊ុន ម៉ា​ណែ​ត គឺ​អញ្ជើញ​ក្នុងនាម​លោក ជា​មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​។ 
 
​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ មិនទាន់​អាច​បកស្រាយ​អ្វី​បានឡើយ ពី​ការ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​សហរដ្ឋអាមេរិក​និង​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ ដោយ​លោក ប្រាប់ថា លោក មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ​។ 
 
​សូមបញ្ជាក់ថា លោក ហ៊ុន ម៉ា​ណែ​ត ទើបនឹង​បញ្ចប់​ទស្សនកិច្ច​នៅ​រុស្ស៊ី នាពេល​ថ្មីៗ​នេះ​៕

Tag:
 យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com