អត្ថបទពាណិជ្ជកម្ម
តោះ​ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប កម្មវិធី​សប្បាយ​អស្ចារ្យ​ជាងគេ​ប្រចាំឆ្នាំ​២០១៩
08, Apr 2019 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​កែប​៖ អស្ចារ្យ​មែន នៅ​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុនស្រា​បៀរ​អង្គរ និង​ភេសជ្ជៈ Pepsi បាន សហការគ្នា ជាមួយ​អាជ្ញាធរខេត្ត​កែប រៀបចំ​កម្មវិធី​សង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ខេត្ត​កែប ដើម្បី អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ សង្ក្រាន្ត​ខេត្ត​កែប ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើ ង​នៅ​ថ្ងៃទី​១៤ ១៥ និង ១៦ ខែមេសា​នេះ​។
​ស​ង្គ្រា​ន្ត​កែប​លើកទីមួយ​ដ៏​ធំ​សម្បើម​នេះ មានការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ ជាមួយ​ការចូលរួម​ពី​តារា ចម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​កម្ពុជា ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ដ៏​ច្រើន ដូចជា ការតាំងពិព័រណ៍ ដែលមាន​លក់​ផលិតផល​ជាច្រើន​ប្រភេទ ការ​រាំ​កម្សាន្ត និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ពី​សំណាក់​ក្រុមយុវជន​សស​យក ខេត្ត​កែប​ផងដែរ​។  ក្រៅពី​កម្មវិធី​រាំ​កម្សាន្ត​បែប​ប្រពៃណី ក៏​មានការ​រាំលេង​បែប​សម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយ​ការរៀបចំ​ឱ្យមាន​ការបាញ់ទឹក​បំបា​ត់​ភាព​ក្តៅ​ស្អុះស្អាប់​ក្នុង «​តំបន់​ត្រជាក់ចិត្ត​» ផងដែរ​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ ក្រុមហ៊ុន​ក៏បាន​នាំយក​កម្មវិធី ភ្លក្ស​ប៉ិ​ប​ស៊ី ភ្លក្ស​រសជាតិ​ដ៏​អស្ចារ្យ ឬ The Pepsi Taste Challenge ដែល​បង្កើតបានជា​ទស្ស​នី​យ​ភាព​មួយទៀត កាន់តែ​ប្លែក កាន់តែ​សប្បាយ ញ៉ាំង​ព្រឹត្តិការណ៍​ទាំងមូល​ឱ្យ​កាន់តែ​ទាក់ទាញ ដោយ​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ជាច្រើន ពី​ការ​ភ្លក្ស​រសជាតិ​ប៉ិ​ប​ស៊ី និង​ការលែង​ហ្គេម​កម្សាន្ត​។ 
 
​ដូច្នេះ​កុំ​ភ្លេច​បបួល​មិត្តភក្តិ បងប្អូន និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ទៅ​ចូលរួម​ឱ្យបាន​ច្រើន​កុះ ករ​ណា៎​!!! 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com