ជាតិ
ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ៤៧ខ្នង នៅបន្ទាយមានជ័យ
× អគ្គស្នងការនគរបាលជាតិ ផ្សាយថា ខ្យល់កន្ត្រាក់លាយឡំជាមួយផ្គរន្ទះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ៤៧ខ្នង និងកុដិព្រះសង្ឃ១ខ្នង ក្នុងស្រុកមង្គលបូរីនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែ គ្រោះធម្មជាតិនេះ មិនបានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងយោធាក្នុងស្រុកទាំងពីរ បានចេញទៅជួយអន្តរាគមន៍រុះរើផ្ទះដែលរងការខូចខាត និងបានជួសជុលកសាងជូនប្រជាពលរដ្ឋឡើងវិញ៕
Tag:
គ្រោះធម្មជាតិ
ខ្យល់កន្ត្រាក់
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com