ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ម្ចាស់​ចម្ការ​ទុរេន​លោក ទុយ វណ្ណៈ ប្រាប់​ពី​បច្ចេកទេស​ព្យាបាល​ដើម​ទុរេន​«​កើត​បូស​»
09, Apr 2019 , 8:42 am        
រូបភាព
​កោះកុង​៖ ដើម​ទុរេន ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​ដែល​កើត​ឡើងលើ​ដើម​, ស្លឹក ដោយសារ​កត្តា​ដី​និង​ទឹក​ផងដែរ​។ ជាក់ស្ដែង បញ្ហា​ដើម​ទុរេន​កើត​បូស​ដែល​ចេញ​ទឹក​ពី​ដើម អាច​បណ្ដាល​ឲ្យ​ដើម​ទុរេន​ងាប់​។ លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​ធ្លាប់​ជួប​បញ្ហា​ដើម​ទុរេន​កើត​បូស​នេះ បាន​ចែករំលែក​បទពិសោធ​នៃ​ការព្យាបាល​ជំងឺ​នេះ​យ៉ាង​ដូច្នេះ​៖ «​មុនដំបូង​ត្រូវយក​កាំបិត កោស​នៅ​កន្លែង​កើត​បូស បន្ទាប់មក​លាង​ទឹក​អាល់កុល​និង​យក​កំបោរ​ក្រហម​មក​បិទ​ពីលើ​ជាការ​ស្រេច​។ ហើយ​រយៈពេល​២​សប្ដាហ៍​ក្រោយមក ដើម​ទុរេន​នឹង​ជាសះស្បើយ​វិញ​»​។ បើតាម​លោក វណ្ណៈ កសិករ​មួយចំនួន មិនបាន​ចាប់អារម្មណ៍​លើ​បញ្ហា​ដើម​ទុរេន​កើត​បូស​នោះទេ ដោយ​ពួកគេ​គិតថា​ជា​ជំងឺ​ធម្មតា​។ ជាមួយគ្នានេះ ក្នុងករណី​ដែល​កសិករ​មិនសូវ​ខ្វាយខ្វល់​ពី​ជំងឺ​បូស​លើ​ដើម​ទុរេន វា​នឹងធ្វើ​ឲ្យ​ដើម​ទុរេន​ងាប់​ដោយសារ​ជំងឺ​នេះ​៕



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន និង​ជា​មគ្គុទេសក៍​ទេសចរ​នៅ​សហគមន៍​ជី​ផាត​ដូចតទៅ​៖ 


Tag:
 ទុរេន​
  ជី​ផាត​
  កោះកុង​
  បូស​
© រក្សាសិទ្ធិដោយ thmeythmey.com