កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal ស្វាគមន៍ Napoli រីឯ Chelsea ទៅ​ជួប Slavia Prague ក្នុងចំណោម​៤​គូ​យប់​នេះ​
11, Apr 2019 , 6:19 pm        
រូបភាព
​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​បើ​ទ្វារ​កីឡដ្ឋាន Emirates ដើម្បី​ទទួលភ្ញៀវ Napol ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ខណៈ Chelsea ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់ Slavia Prague នៅ​រាត្រី​ថ្ងៃទី​១១ ខែមេសា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ក្រៅពី​ជំនួប​រវាង​ក្រុម​ទាំង​៤​ខាងលើ ក៏មាន​ការជួបគ្នា​ចំនួន​២​គូ​ទៀត​ដែរ​ក្នុងនោះ Benfica ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់​ប៉ះ Eintracht Frankfurt ពី​អាល្លឺម៉ង់ និង Villarreal តទល់​ជាមួយ Valencia ដែល​ក្រុម​ទាំងពី​មកពី​អេ​ស្ប៉ា​ញ​ដូចគ្នា​។​


 
​គូ​ពិសេស​ជាងគេ​នៅ​យប់​នេះ​គឺ​ការ​ប៉ះគ្នា​រវាង​ក្រុម​ពី​អង់គ្លេស Arsenal ទល់នឹង​ក្រុម​ពី​អ៊ីតាលី Napoli ដែល​ក្រុម​ទាំងពីរ​សុទ្ធសឹង​ជា​ក្រុម​ដែល​ទទួលស្គាល់ថា​ខ្លាំង​ពី​លី​គ​ក្នុងស្រុក​រៀងៗ​ខ្លួន​។​
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Unai Emery ធ្លាប់​ប៉ះគ្នា​ជាមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Carlo Ancelotti នេះ​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Champions League វគ្គ​សន្សំ​ពិន្ទុ​នា​រដូវ​កាល​២០១៣-១៤​។ 
 
​កាលនោះ Arsenal បាន​យកឈ្នះ Napoli ២-០ ជើង​ទី​១​នៅឯ​កីឡដ្ឋាន Emirates មុនពេល​ចាញ់ Napoli វិញ​ក្នុង​លទ្ធផល​ដូចគ្នា​ពិន្ទុ​ដូចគ្នានេះ​នៅ​កីឡដ្ឋាន Stadio San Paolo៕

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com