កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ ក្រុម​ពី​អង់គ្លេស​ពីរ Arsenal និង Chelsea រក​ជ័យជម្នះ​នៅ​ជើង​ទី​១​រៀងខ្លួន​
12, Apr 2019 , 10:42 am        
រូបភាព
​មួយ​គ្រាប់​របស់ Aaron Ramsey និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Kalidou Koulibaly បាន​ជួយ Arsenal ឈ្នះ Napoli ២-០ នា​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន UEFA Europa League នៅ​រាត្រី​ថ្ងៃទី​១១ ខែមេសា​។ Chelsea ក៏​អា​ចរក​ជ័យជម្នះ​នៅក្រៅ​ដី​ផងដែរ​ក្រោយ​ឈ្នះ Slavia Prague ១-០​។​


 
​នៅត្រឹម​១៥​នាទី​ដំបូង​នៅ​កីឡដ្ឋាន Emirates ខ្សែបម្រើ Aaron Ramsey បានសម្រេច​គ្រាប់​ទី​១​ឲ្យ​ក្រុម​កាំភ្លើង​ធំ មុន Kalidou Koulibaly ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន (Own Goal) នៅ​១០​នាទី​បន្ទាប់​។ លទ្ធផល ២-០ បាន​រក្សា​រហូត​ចប់​ការប្រកួត​តែម្តង​។ 
 
​ក្រុម​លោក Unai Emery នឹងត្រូវ​ត្រលប់​ទៅ​ទឹកដី​អ៊ីតាលី​នា​កីឡដ្ឋាន Stadio San Paolo របស់ Napoli វិញ​សម្រាប់​ជំនួប​កាត់សេចក្តី​ជើង​ទី​២ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​។​
​ដោយឡែក​ក្រុម​ពី​អង់គ្លេស​មួយទៀត Chelsea បានទទួល​ជ័យជម្នះ​នៅ​ជើង​ទី​១​លើ​ក្រុម​មកពី​សាធារណរដ្ឋ​ឆែក Slavia Prague ដែលជា​ម្ចាស់​ផ្ទ​ហ​ដោយ​លទ្ធផល ១-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​តោ​ខៀវ​ធ្វើបាន​ដោយ​ខ្សែការពារ Marcos Alonso នៅ​នាទី​៨៦​។​
 
​លទ្ធផល​គូ​ដទៃទៀត​រួមមាន ម្ចាស់ផ្ទះ Benfica យកឈ្នះ Eintracht Frankfurt ៤-២ និង Valencia ដែលជា​ក្រុម​ភ្ញៀវ​ទទួល​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ Villarreal ៣-១៕
 
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com