ជាតិ
វីដេអូ
សិល្បះ
ចូលឆ្នាំ​៖ តោះ​មក​ស្ដាប់​បទ​«​បោះ​ឈូង​»​ពី​កញ្ញា អេ​ន​ណា​
13, Apr 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ បទ «​បោះ​ឈូង​» ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ី​សាមុត និង​លោកស្រី រស់ សេរី​សុទ្ធា ត្រូវបាន​ច្រៀង​ឡើងវិញ ដោយ​កញ្ញា អេ​ន​ណា និង​លោក លិ​កាង ក្នុង​ផលិតកម្ម​សាស្តា​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ គ្រប់​ផលិតកម្ម​នានា បានចេញ​បទ​ចម្រៀង​ប្រពៃណី​ជាច្រើន​បទ ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​ផ្ដល់​ការកម្សាន្ត​អារម្មណ៍​ដល់​សាធារណជន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា អេ​ន​ណា ដែល​បាន​បកស្រាយ​បទ​ចម្រៀង​នេះ បញ្ជាក់ថា បទ​«​បោះ​ឈូង​» នេះ មាន​ផល​លំបាក ដោយសារតែ​ជា​បទ​មរកត​ដើម​ដែល​កញ្ញា​ត្រូវ​ច្រៀង​តាម​លំនាំ​ដើម​។ សម្រាប់​កញ្ញា អេ​ន​ណា ការ​ច្រៀង​បទ​នេះ បានធ្វើ​ឲ្យ​កញ្ញា​មាន​អារម្មណ៍​សប្បាយ​ផងដែរ​។

  

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា អេ​ន​ណា តារាចម្រៀង​នៅ​ផលិតកម្ម​សាស្តា​ដូចតទៅ​៖ 
 

Tag:
 ចូលឆ្នាំ​
  បទ​ចម្រៀង​
  បោះ​ឈូង​
© រក្សាសិទ្ធិដោយ thmeythmey.com