អត្ថបទពាណិជ្ជកម្ម
ឱកាសហាត់ការគ្រប់គ្រង ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំនៅកម្ពុជា បានមកដល់ហើយ
×
នេះគឺជាដំណឹងដ៏ល្អសម្រាប់ និស្សិតពូកែដែលមានពិន្ទុកនៅក្នុងសាលា និងមានបំណងចូលបម្រើការងារ ជាមួយក្រុមហ៊ុនធំៗ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង នឹងពង្រឹងជំនាញគ្រប់គ្រងរបស់ខ្លួនបន្ថែមទៀត។ ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានដ៏ធំនៅកម្ពុជា និងត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឲ្យជីវភាពប្រជាពលរដ្ឋក្រីក្រឲ្យ ប្រសើរឡើង កំពុងផ្ដល់ឱកាសការងារ ជូនដល់និស្សិតដែលបានពិន្ទុខ្ពស់ក្នុងសាលា និងនិស្សិតរៀនពូកែ ឲ្យចូលហាត់ការគ្រប់គ្រង ចំនួន ៥ មុខតំណែង។ និស្សិត នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន រួមនឹងប្រាក់ខែសមរម្យ សម្រាប់ការហាត់ការគ្រប់គ្រង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានបុគ្គលិកជាង ៣០០០នាក់មួយនេះ។
សម្រាប់សិស្សិនិស្សិត ដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ទៅតាមគ្រប់សាខារបស់ អេ អឹម ខេ ឬការិយាល័យកណ្ដាលដោយផ្ទាល់របស់ អេ អឹម ខេ ដែលមានទីតាំងស្ថិតនៅអគារ 285, ផ្លូវ 271 សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ក៏ផ្ញើតាមរយៈអុីម៉ែល
[email protected] ។ ដើម្បីទទួលបានព័ត៌បន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូសព្ទ 086 777 132។
ចាប់ទទួលពាក្យ ចាប់ពីផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com