ជាតិ
តៃកុង​ឡាន​៖ ទោះ​ហត់ និង​មិនបាន​ទៅ​ស្រុក តែ​សប្បាយចិត្ត ដែល​ជូន​ពលរដ្ឋ​ទៅ​ចូលឆ្នាំ ដោយ​សុវត្ថិភាព​
13, Apr 2019 , 8:19 am        
រូបភាព
​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ពី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត និង​ពី​តាម​បណ្តា​ខេត្ត ត្រឡប់មក​ភ្នំពេញ​វិញ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា​។ តៃកុង​ឡានក្រុង ដែល​ត្រូវ​ដឹក​ពលរដ្ឋ​ពី​ភ្នំពេញ ទៅតាម​បណ្តា​រាជធានី​-​ខេត្ត នឹងមិន​បានធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​នៅ​ស្រុកកំណើត​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ពួកគាត់​ថ្លែងថា ពួកគាត់​សប្បាយចិត្ត​នៅពេល​បាន​ជូន​ដំណើរ​ពលរដ្ឋ ជាច្រើន​នាក់​ទៅកាន់​ស្រុកកំណើត​ពួកគាត់​ដោយ​សុវត្ថិភាព​។ ទោះ​ត្អូញ​ថា​ហត់​ដែរ ប៉ុន្តែ​ស្នាមញញឹម​ប្រជាពលរដ្ឋ​ដែល​ជិះឡាន ក៏​ធ្វើ​ឲ្យ​តៃកុង​បាត់​នឿយ​ដែរ​។​

 
​សូម​ទស្សនា​កិច្ច​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ នៅ​ថ្ងៃទី​១៣ មេសា​នេះ​សារព័ត៌មាន​ថ្មីៗ បាន​ជួប​សម្ភាស​តៃកុង​ឡានក្រុង​ដែល​ដឹក​ពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត​ឥតគិតថ្លៃ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា ដូចតទៅ​៖​


© រក្សាសិទ្ធិដោយ thmeythmey.com