ជាតិ
ចេក​ត្រូវប៉ាន់ ទាំង​ដើ​ម ទាំង​ផ្លែ ឯ​ផ្លែ​ល្វា​ក៏បាន​ថ្លៃ​
13, Apr 2019 , 10:19 am        
រូបភាព
​អ្នកលក់​គ្រឿង​រណ្តាប់​សែន​ទេវតា​ឆ្នាំ​ថ្មី  កំពុង​មមាញឹក​លក់ដូរ ។  ក្នុងនោះ​អ្នកលក់​ផ្លែ​ល្វា ផ្លែចេក  ផ្កា​ភ្ញី​នានា  និង​ស្លាធម៌​ផង ក៏​លក់ដាច់​ដែរ​តាំងពីព្រឹក​ព្រលឹម  ថ្ងៃទី​១៣ មេសា​នេះ​។ បើតាម​កញ្ញា ញឹក​ ស្រី​ល័​ក្ខ ដែល​បាន​ទៅ​សាកសួរ​អ្នកលក់​នៅ​ផ្សារ​បឹងត្របែក ផ្លែចេក​នៅតែ​ត្រូវប៉ាន់  នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ  ពោលគឺ​ផ្លែ​ល្វា​ក៏បាន​ថ្លៃដល់ទៅ១៥០០០រៀល ក្នុងមួយគីឡូក្រាម ផ្លែ​ចេក​មួយ​ស្និត មានតម្លៃ​ពី ៣​ពាន់  ទៅ​៤​ពាន់​រៀល​។ ចំណែក​ស្លាធម៌ មានតម្លៃ​៦​ពាន់​រៀល​ឡើង​ទៅ ហើ​យ​ផ្កា​ភ្ញី​ផ្សេង​ក៏មាន​តម្លៃ​ថ្លៃ​ជាង​ដ្ងៃ​ធម្មតា​ដែរ​។  សូម​អ​ញ្ជើ​ញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ  ដោយ​ផ្តិត​ដោយ  កញ្ញា  ញឹក  ស្រី​ល័​ក្ខ  នៃ​សារព័ត៌មាន​ថ្មី  ដូចតទៅ​៖​
























© រក្សាសិទ្ធិដោយ thmeythmey.com