ជាតិ
អត្ថបទពាណិជ្ជកម្ម
Rock the Nation តន្ត្រី​ស្រា​បៀរ​កម្ពុជា ជុំវិញ​ប្រទេស បានបញ្ចប់​ដោយ​ជោគជ័យ​បំផុត​
14, Apr 2019 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពត​៖ កំណាត់​ដង​ហ្គី​តា​៤​ដើម​ដ៏​ស្រស់ស្អាត ដែល​តុបតែង​ដោយ​ភ្លើងពណ៌​ក្រហម​ជុំវិញ ជាមួយ​ឈ្មោះ​តន្ត្រី​ជា​ភាសារ​អង់គ្លេស Rock the Nation នៅ​ពីលើ​ឆាក គឺជា​និមិត្តសញ្ញា​សម្គាល់ថា​ជាការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​កម្ពុជា ដែល​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​កម្ពុជា​ជាមួយ​ចង្វាក់​រ៉ក តាំងពី​ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៨ បាន​មកដល់​គោលដៅ​ចុងក្រោយ​របស់ខ្លួន​ហើយ​ពេលនេះ​គឺ​នៅ​ទី​រួម​ខេត្តកំពត​។
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​គ្រប់គ្រង​កម្មវិធី​ការប្រគុំ Rock the Nation បានអោយដឹងថា “​ជាដំបូង​ពី​ស្រា​បៀរ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ចូលរួម​តាមដាន​ទស្សនា​តាម​គេហដ្ឋាន​ក្តី ឬ ទស្សនា​ផ្ទាល់​ក្តី​ជាមួយ​ការប្រគុំ​តន្ត្រី Rock the Nation នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ទទួលបាន​ភាពសប្បាយ​រីករាយ​ខ្លាំង​ជាមួយ​ការប្រគុំ​តន្ត្រី​នេះ​។  


 
​លោក​ក៏​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ពិសា​ផលិតផល​ភេសជ្ជៈ​ដែលមាន​គុណភាព​ល្អ​បំផុត របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជិ​ស​ផងដែរ ដូចជា ស្រា​បៀរ​កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា កន្លងមក​។​” 


 
​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នៃ​ការប្រគុំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា​រដូវ​កាល​បន្ទាប់​នឹង​ចាប់ផ្តើម​ម្តងទៀត​នៅក្នុងពេល​ឆាប់ៗ​នា​រដូវ​កាល​បុណ្យអុំទូក​ខាងមុខនេះ​៕​

















© រក្សាសិទ្ធិដោយ thmeythmey.com