ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំថ្ងៃទី១៖ មនុស្ស១៧នាក់ស្លាប់និងរបួស៤៧នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស
× ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់, របួសស្រាល១៥នាក់ និងរបួសធ្ងន់៣២នាក់។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរនេះ កើតឡើង៣១ លើក មាន២លើកនៅខេត្តត្បូងឃ្មុំ ស្លាប់៤នាក់ របួស២នាក់, កំពង់ស្ពឺ១លើក ស្លាប់៣នាក់, រាជធានីភ្នំពេញ៦លើក ស្លាប់២នាក់ របួស៦នាក់, បាត់ដំបង២លើក ស្លាប់២នាក់, ខេត្តកណ្ដាល២លើក ស្លាប់២នាក់ របួស៦នាក់, ខេត្តក្រចេះ៣លើក ស្លាប់២នាក់ របួស៥នាក់, ខេត្តស្វាយរៀង៣លើក ស្លាប់១នាក់ របួស៤នាក់ និងខេត្តកំពង់ឆ្នាំ១លើក ស្លាប់១នាក់។
រយៈពេល២ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ និង ១៤ ខែមេសា ឆ្នាំ២០១៩ គ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើង៥៥លើក ស្លាប់មនុស្ស៣១នាក់ និង៩០នាក់ របួសធ្ងន់ស្រាល៕
Tag:
ជាតិ
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com