ជាតិ
សង្គមជាតិ
វត្ត​ព្រែក​អំបិល​ក្នុងស្រុក​ស្អាង រៀបចំ​ពិធី​ស្រង់ទឹក​ឲ្យ​ព្រះ​រស់​រួមគ្នា ដើម្បី​ជាការ​ដឹងគុណ និង​ភាពស្និទ្ធស្នាល​
16, Apr 2019 , 6:19 pm        
រូបភាព
​កណ្តាល​៖ ក្នុង​បរិវេណ​វត្ត​ព្រែក​អំបិល ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល វេលា​ម៉ោង​៣​រសៀល  មាន​ព្រះសង្ឃ​ជិត​៣០​អង្គ និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​ស្រង់ទឹក​ឱ្យ​លោកតា​-​លោកយាយ​និង​ឪពុកម្តាយ​ជាង​១០០​នាក់  នៅ​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ នេះ​ជា​ពិធី​ស្រង់ទឹក​ឲ្យ​ព្រះ​រស់​រួមគ្នា​។ ព្រះចៅអធិការ​វត្ត​ព្រែក​អំបិល​ព្រះនាម មាស សំណាង បាន​មាន​សង​ដីកា​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា ឆ្នាំនេះ គឺជា​លើកដំបូង ដែល​វត្ត​ព្រែក​អំបិល បានធ្វើ​ពិធី​នេះ​ឡើង ហើយ​ឆ្នាំក្រោយៗ​ទៀត ក៏​នៅ​បន្ត​រៀបចំ​ពិធី​នេះ​ទៀតផង​ដែរ​។   ព្រះចៅអធិការ​វត្ត​អង្គ​នេះ​បាន​បន្តថា ពិធី​នេះ​នឹង​ជួយ​ឲ្យ​កូនចៅ​កាន់តែ​ដឹងគុណ​អ្នកមានគុណ​របស់ខ្លួន​ដែលជា​ឳ​ពុក​ម្ដាយ ជីដូន​ជីតា ហើយក៏​ជួយ​បង្កើន​ភាពស្និទ្ធស្នាល​រវាង​មនុស្សម្នា​ក្នុងស្រុក​ភូមិ​ផងដែរ​។​


 
​សូម​ទស្សនា​រូបភាព​នៃ​ពិធី​ស្រង់ទឹក​ឲ្យ​ព្រះ​រស់​រួមគ្នា​នៅ​វត្ត​ព្រែក​អំបិល ខាងក្រោម​នេះ​៖
 






















© រក្សាសិទ្ធិដោយ thmeythmey.com