ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ភ្ញៀវទេសចរ​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្តបាត់ដំបង មាន​ជាង​៨៧​ម៉ឺន​នាក់ នា​ចូលឆ្នាំ​ខ្មែរ​
17, Apr 2019 , 11:39 am        
រូបភាព
រូបពីរដ្ឋបាលខេត្តបាត់ដំបង៖ ពលរដ្ឋលេងកម្សាន្តនៅក្នុងសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩
រូបពីរដ្ឋបាលខេត្តបាត់ដំបង៖ ពលរដ្ឋលេងកម្សាន្តនៅក្នុងសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩
ដោយ:
ភ្នំពេញ​៖ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​កន្លងទៅនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​៨៧​ម៉ឺន​នាក់ ទៅលេង​កម្សាន្ត​ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ របស់​ក្រសួងទេសចរណ៍ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមេសា​។​


 
​នៅក្នុង​ស្ថិតិ​ភ្ញៀវទេសចរ បាន​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខេត្តបាត់ដំបង នា​រដូវ​បូ​ណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​៨៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ជាង​៨៦​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៨៥២​នាក់​។ 
 
​សូមបញ្ជាក់ថា ខេត្តបាត់ដំបង ឆ្នាំនេះ​បានរៀបចំ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​បាត់ដំបង​» រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ -១៦​ខែមេសា ដែល​បង្ហាញ​ពី​ម្នាស់​យក្ស ក្រូច​យក្ស និង​មាន​កម្មវិធី​កម្សាន្ត​នានា នៅ​បរិវេណ​វិទ្យាល័យ​នេ​ត​យ៉ង់ ក្បែរ​រង្វង់​មូល​រូបសំណាក​លោកតា​ដំបងក្រញូង ខេត្តបាត់ដំបង​៕ 
 

Tag:
 ភ្ញៀវទេសចរ​
 ​បាត់ដំបង​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com