ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ខេត្ត​កែប ទទួលបាន​ភ្ញៀវទេសចរ​ជាង​១៤​ម៉ឺន​នាក់ នៃ​ចូលឆ្នាំ​ខ្មែរ​
17, Apr 2019 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​នេះ ខេត្ត​កែប​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​​កម្សាន្ត​​ជាង​១៤​ម៉ឺន​នាក់​។ តួលេខ​នេះ​បាន​បង្ហាញថា មានការ​កើនឡើង​ជាង​ឆ្នាំមុន ជាង​៣​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ ដែល​បាន​ផ្ញើជូន​ដល់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​


 
​នៅក្នុង​របាយការណ៍រ​បស់​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប  បាន​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ដែល​កម្សាន្ត​ខេត្ត​កែប បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​១៤​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​មាន​១៤៤,២៨៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១,៥៩១​នាក់​។ 
 
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​កែប​បាន​ចាត់ចែង​ឲ្យ​ក្រុមការងារ​ចុះ​ដឹកនាំ ឃុំ សង្កាត់ រៀបចំ​កម្មវិធី​នៅ​គ្រប់​ទីវ​ត្ត​អារាម​ទូទាំង​ខេត្ត បំផុស​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឲ្យ​បាន​ផុសផុល​គ្រប់​ទីកន្លែង​។ ជាពិសេស​រដ្ឋបាលខេត្ត​កែប​ក៏បាន​ត្រៀម​ការពារ​សុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់ ការសម្រួល​ការធ្វើដំណើ​រ ការ​ស្នាក់នៅ ការហូបចុក និង​សម្រួល​ការប្រមូល​ទុកដាក់​សំរាម កាកសំណល់​រឹង​រាវ​ផ្សេងៗ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​ផងដែរ​៕ 

Tag:
 ភ្ញៀវទេសចរ​
 ​កែប​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com