ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
សង្ក្រាន្តកោះកែរ ទាញភ្ញៀវទេសចរជិត១៤ម៉ឺននាក់ រូបពីរដ្ឋបាលខេត្តព្រះវិហារ៖ ពលរដ្ឋទៅកម្សាន្តនៅប្រាសាទកោះកែរ ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ២០១៩
× ភ្នំពេញ៖ នាព្រឹត្តិការណ៍សង្រា្កន្តកោះកែរ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជិត១៤ម៉ឺននាក់ បានទៅកម្សាន្តលេង នៅខេត្តព្រះវិហារ។ នេះបើតាមរដ្ឋបាលខេត្តព្រះវិហារ ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា តួលេខភ្ញៀវទេសចរទាំងនោះ មានភ្ញៀវជាតិ ១៣៥,៦១៤នាក់ និងភ្ញៀវអន្តរជាតិ៣៣៩នាក់។ បើតាមលោក អ៊ុន ចាន់ដា ការរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តកោះកែរនេះ មិនត្រឹមតែមានភាពស្និទ្ធស្នាលនោះទេ តែវាថែមទាំងជួយថែរក្សាកេរមរតកខ្មែរ ដែលបានបន្សល់ទុកប្រាសាទបុរាណនេះ។ ប្រាសាទកោះកែរ គ្រោងដាក់ចូលជាបញ្ជីបេតិកភណ្ឌពិភពលោកនាឆាប់ៗនេះ។
សូមរម្លឹកដែរថា កម្មវិធីសង្ក្រាន្តកោះកែរ មានការលេងល្បែងប្រជាប្រិយខ្មែរ ការរាំកម្សាន្ត និងទស្សនាពិព័រណ៍សមិទ្ធផលពីវិស័យ ក្រុង ស្រុកនានាផងដែរ៕
Tag:
ភ្ញៀវទេសចរ
សង្រា្កន្តកោះកែរ
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com