ជាតិ
សង្គមជាតិ
ឆ្នាំង កួរស្រូវ ទឹក ភ្នំ គ្រែជើងគ្រុឌ និងសេនាសនភណ្ឌ ជានិមិត្តសញ្ញាខេត្តកំពង់ឆ្នាំង
18, Apr 2019 , 9:20 am        
រូបភាព
រូបភាព ពីក្រសួងមហាផ្ទៃ
រូបភាព ពីក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងមក បានសម្រេចដាក់ឲ្យប្រើប្រាស់នៅនិមិត្តសញ្ញាថ្មីខេត្តកំពង់ឆ្នាំង សម្រាប់ពិធីនានារបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅកន្លែងធ្វើការ និងដាក់នៅលើក្បាលលិខិត ឯកសារ។



និមិត្តសញ្ញាមាន រូបឆ្នាំង កួរស្រូវ ទឹក ភ្នំ គ្រែជើងគ្រុឌ និងសេនាសនភណ្ឌ។ ឆ្នាំង តំណាងឲ្យអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង និងជានិមិត្តរូបតំណាងឲ្យភាពត្រជាក់ត្រជុំ សេដ្ឋកិច្ច និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ។ កួរស្រូវម្ខាងបួនកួរ មាន៣៥គ្រាប់ សរុបមាន៨កួរ មាន៧០គ្រាប់ តំណាងឲ្យស្រុកទាំង៨ និងឃុំទាំង៧០។

ចំណែកនៅកណ្ដាលខឿនមានបូ មានអក្សរពណ៌ស ខេត្តកំពង់ឆ្នាំង ខាងក្រោមមានស្ពឺចំនួន៨ តំណាងឧស្សាហកម្មស្រុកទាំង៨។ រីឯផ្នែកខាងក្រោមមានវាលស្រែ តំណាងឲ្យផ្ទៃដីកសិកម្ម។ ទឹក និងភ្នំ តំណាងឲ្យធនធានទឹក និងធម្មជាតិ។

គ្រែជើងគ្រុឌ តំណាងឲ្យស្ថិរភាព ចីរភាព និងសុវត្ថិភាពសង្គម។ សេនាសនភណ្ឌ តំណាងឲ្យភាពរឹងមាំ បញ្ញាវៃឆ្លាត និងភាពទទួលខុសត្រូវក្នុងការដឹកនាំ៕

Tag:
 និមិត្តសញ្ញា
  ខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com