ពីនេះ ពីនោះ
«កេរ្តិ៍ខ្មាស»,«កេរ្តិ៍ឈ្មោះ» សរសេរបែបនេះត្រូវឬអត់?
× មិនមែនសរសេរ«កេរ្តិ៍ខ្មាស» ដូចនេះទេ គឺត្រូវសរសេរជា«កេរខ្មាស»អ៊ីចេះវិញទើបត្រឹមត្រូវជាង។ ចំណែកពាក្យ«កេរ្តិ៍ឈ្មោះ»សរសេរបែបនេះគឺត្រឹមត្រូវហើយ។ នេះបើយោងតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយនៅក្នុងវចនានុក្រមខ្មែរ។
សម្តេចព្រះសង្ឃរាជ បានពន្យល់ពាក្យ «កេរ»និង«កេរ្តិ៍» គឺមានន័យខុសគ្នាស្រឡះ។ «កេរ» សំដៅដោយដំណែល ឬជាមរតករបស់ដូនតា ឬមាតាបិតាដែលបានបន្សល់ទុកឲ្យ។ ឧទាហរណ៍ជាក់ស្តែង៖ ស្រែនេះជាកេររបស់ជីដូនខ្ញុំ,ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។ ចំណែក «កេរ្តិ៍» គឺមានន័យថា សេចក្តីសរសើរ,ការល្បីលេចឮ,ខ្ចរខ្ចាយ។ ពាក្យនេះច្រើនតែប្រើជា កេរ្តិ៍ឈ្មោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com