អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយ​! ឥឡូវនេះ​អតិថិជន ផាយ ផេ អាច​បញ្ចូល​ទឹកប្រាក់​ជាមួយ​ភ្នាក់ងារ AMK ដែលមាន​ជិត ៤០០០​កន្លែង​នៅ​កម្ពុជា​
19, Apr 2019 , 10:17 am        
រូបភាព
ដោយ:
​កាន់តែ​ងាយស្រួល សម្រាប់ អតិថិជន​ទាំងអស់ របស់ ផាយ ផេ ។ ពេលនេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ផាយ​ផេ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ផាយ ផេ ទាំងអស់ អាច​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​របស់ខ្លួន​បាន ជាមួយ​ភ្នាក់ងារ​របស់ គ្រឹះស្ថាន មីក្រូ ហរិ​ញ្ញ​វិ​ត្ថុ ដែលមាន​ជាង ៤០០០ និង​មាន​រហូតដល់​ទៅ ១៤៩ សាខា​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​គណនី​របស់​ផាយ ផេ អតិ​ជន​នឹង​អាច​បញ្ចូល​លុយ​ទូរ​សព្ទ និង​ចំណាយ ដើម្បី​ទិញ​របស់របរ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​។
 
​សូមជម្រាបថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៨ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ៣.០០០​នាក់ ដែល​កំពុងផ្តល់​សេវា​ដល់​អតិថិជន ជិត ៨០០.០០០​នាក់ ក្នុងភូមិ​ចំនួន ១៣.៦០៧​ភូមិ​។ ចំនួន​នេះ​ស្មើនឹង ៩៦% ភាគរយ នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស​កម្ពុជា​។ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៥២ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៥៨ លាន​ដុល្លារ​អាមេរិក  អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០​កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤.០០០ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់  សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច  ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កាលពីពេល​ថ្មីៗ​នេះ អេ អឹម ខេ បានទទួល​វិញ្ញាបនបត្រ​ជា ស្ថាប័ន​ដ៏​សំខាន់ ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ភាពប្រសើរឡើង​«The Leader Milestone»​និង​ជា​ស្ថាប័ន​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​ភាពជោគជ័យ​នេះ ដែល​ផ្តល់​ដោយ Truelift​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់  023220202/1800200200៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com