អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​លើក​ទី​២ និង​ទី​៣ ពី​ស្រា​បៀ​អាន់​ឆ័​រ
19, Apr 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ ខែមីនា ឆ្នាំ​២០១៩  ស្រា​បៀ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​ពីរ​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១៤ នាក់​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​” ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។ 


 
​លោក ប៉ែន សុខ​រស់ មកពី​ខេត្តកំពង់ឆ្នាំង  ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ក្រោយពេល​ដឹងថា​ខ្លួន​ត្រូវ​រង្វាន់​។

ចំណែកឯ​អ្នកស្រី គាំ សុគន្ធា មកពី​ខេត្តកំពង់ស្ពឺ ឆ្នាំង  ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍ថា​៖ «​គាត់​ត្រូវ​រង្វាន់​នៅពេល​ផឹក​ជួបជុំ​មិត្ត​ភ័ក្តិ​។



នៅពេល​គាត់​ដឹងថា​ត្រូវ​រង្វាន់​ធំ​១​ម៉ឺន​ដុល្លារ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។ “​ខ្ញុំ​ឈ្នះ​រង្វាន់​ពិតៗ​។ ខ្ញុំ​ជ្រើសរើស​ញ៉ាំ​ស្រា​បៀ​អាន់​ឆ័​រ​តាំងពី​មិនទាន់មាន​រង្វាន់​រហូត​ដល់​មាន​រង្វាន់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យកលុយ​នេះ​ទៅរក​ស៊ី និង​ផ្គត់ផ្គង់​គ្រួសារ​»​។​


 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប​បានទទួល​រង្វាន់​ពី​លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ និង​លោក Roderick Leong នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ។ អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​១៤ នាក់​បានទទួល​រង្វាន់​ពី​លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ​។ 


 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​រ​។  ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពីរដង​ជា​រៀងរាល់ខែ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!! 
 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​រីករាយ​ស្រស់ថ្លា​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com