អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​នៅសល់​តែមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​!
19, Apr 2019 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅសល់​មួយ​សប្តាហ៍​ទៀត ពោលគឺ​នៅ​ថ្ងៃទី​២៦ និង ២៧ ខែមេសា​នេះ ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។ នេះ​ជា​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​សម្រាប់​ឆ្នាំ​២០១៩ និង​ជា​វេទិកា​ទិញ​លក់​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​គម្រោង​លំនៅដ្ឋាន និង​ក្រុង​ម​ហ៊ុន​អចលនទ្រព្យ​ជិត​១០០ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ដាក់​បង្ហាញ ផ្ទះ បុរី ខុន​ដូ ដី​ឡូ​តិ៍ សម្ភារៈ​កីឡា រថយន្ត និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​រួម ជាមួយ​ការកម្សាន្ត​ជាច្រើន​ទៀត​។ អ្នកចូលរួម​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​សម្រាប់​អ្នក​ចាប់អារម្មណ៍​ទិញ​។​
 
​ចំណេញ​ត្រង់​ថា ចូល​តែម្តង​អាច​ទស្សនា​បាន​ជិត​១០០​គម្រោង​ក្នុងពេល​តែមួយ ចំណែក​អ្នកទិញ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ ២០%​។ លើសពីនេះ​អ្នកចូលរួម​នឹងមាន​ឱកាស ឈ្នះ​រង្វាន់​ពី​ម្ចាស់​គម្រោង​នីមួយៗ​ថែមទៀត​។ អ្នកចូលរួម​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ពី Realestate.com.kh ផងដែរ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ឥឡូវនេះ​។  សូមបញ្ជាក់ថា​ការបញ្ចុះ​តម្លៃនឹង​ផ្តល់ជូន​តែ​ក្នុងឱកាស​នេះ​តែប៉ុណ្ណោះ​។​
 
​ក្នុង​រយៈពេល​ពីរ​ថ្ងៃ នៃ​ការតាំង​ពិ​ព័រ​ណ៌​នោះ លោក​-​អ្នក​អាច​ស្វែងយល់​អំពី​ទីផ្សារ​អចលនទ្រព្យ​បាន​កាន់តែច្បាស់​ថែមទៀត តាមរយៈ​ការដើរ​ទស្សនា​គម្រោង​នីមួយៗ និង​ការចូលរួម​ស្តាប់​ការធ្វើ​បទ​បង្ហាញ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធានបទ​ល្អៗ ដែល​បកស្រាយ​ដោយ​វាគ្មិន​ល្បីៗ​ជាតិ និង​អន្តរជាតិ​។​
 
​កម្មវិធី​នេះ​អាច​ដំណើរការបាន ដោយមាន​ការឧបត្ថម្ភ​ពី​ទឹកបរិសុទ្ធ​អា​ណូ​តា ផ្សារ TK Avenue សាលារៀន​អន្តរជាតិ SCIA និង​ក្រុមហ៊ុន Cellcard​។​
 
​ចំណាយពេល​ចុង​សប្តាហ៍​ដើរ​មើល​ផ្ទះ​ល្អៗ​នៅក្នុង​ពិព័រណ៍​ពីរ​ថ្ងៃ អ្នកនឹង​ទទួលបាន​ជម្រើស​លំនៅដ្ឋាន កាន់តែច្រើន​ទៅ​ពេលអនាគត​។​
 
​កុំ​ភ្លេច​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ ពិសេស​កុំ​ភ្លេច​ប្រាប់​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ដែល​ចង់​ទិញ​លំនៅដ្ឋាន​ឲ្យ​មក​ស្វែងរក​ជម្រើស​លំនៅដ្ឋាន​ល្អៗ​នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះ​ទាំងអស់គ្នា​៕
 
​ប្រភព​៖ realestate.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com