ជាតិ
បទសម្ភាសន៍
អន្តរជាតិ
អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ជំរុញ​ឲ្យ​កញ្ញា​ជនជាតិ​ចិន ឆេន វិ​ន​ជា រៀន​ភាសា​ខ្មែរ​
20, Apr 2019 , 2:30 pm        
រូបភាព
​ណាន​នី​ង​-​ចិន​៖ ភាសា​ខ្មែរ និង​ភាសា​ចិន មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ ទាំង​អក្សរ និង​ការប្រើប្រាស់​សំឡេង ប៉ុន្តែ​តាមរយៈ​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ បានធ្វើ​ឲ្យ​កញ្ញា ឆេន វិ​ន​ជា ដែលជា​ជនជាតិ​ចិន ងាក​មក​សិក្សា​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ​។ បច្ចុប្បន្ន​កញ្ញា ឆេន វិ​ន​ជា ដែលមាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ចរិយា កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វប្បធម៌ និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ជនជាតិ​ក្វាង​ស៊ី ប្រទេស​ចិន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ThmeyThmey នៅ​ប្រទេស​ចិន កញ្ញា ឆេន វិ​ន​ជា បាន​លើក​ឡើយ​ថា​៖ «​ខ្ញុំ​បាន​ស្គាល់​ប្រទេស​កម្ពុជា គឺ​កម្ពុ​ជាមាន​អង្គរវត្ត​ដែល​ល្បីល្បាញ​លើ​ពិភពលោក​។ ខ្ញុំ​ចាប់អារម្មណ៍ ហើយ​ខ្ញុំ​ចង់​យល់ដឹង​ពី​វប្បធម៌​ខ្មែរ និង​ស្វែងយល់​ពី​ប្រពៃណី​អរិយធម៌​កម្ពុជា​»​។



​កញ្ញា ឆេន វិ​ន​ជា បាន​សិក្សា​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ នៅ​ប្រទេស​ចិន​រយៈពេល​៣​ឆ្នាំ និង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រយៈពេល​១​ឆ្នាំ កាលពី​ឆ្នាំ​២០១៥​។ ស្ត្រី​វ័យ​២៤​ឆ្នាំ​រូបនេះ អះអាងថា តាមរយៈ​ការសិក្សា​ភាសា​ខ្មែរ​នេះ អាច​ក្លាយជា​ស្ពាន​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ផងដែរ​។ 


 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា ឆេន វិ​ន​ជា និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វប្បធម៌ និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ជនជាតិ​ក្វាង​ស៊ី ប្រទេស​ចិន​ដូចតទៅ​៖ 

 
​រយៈពេល​១​ឆ្នាំកន្លះ ទើប​កញ្ញា វិ​ន​ជា អាច​និយាយ​ភាសា​ខ្មែរ​បាន​។ ការបញ្ចេញ​សំឡេង និង​ការប្រើប្រាស់​ភាសា​ក្នុងការ​សរសេរ មាន​ផល​លំបាក​សម្រាប់​កញ្ញា វិ​ន​ជា​។ បច្ចុប្បន្ន កញ្ញា វិ​ន​ជា ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​នៅក្នុង​ប្រទេស​ចិន ដោយ​កញ្ញា​ប្រឡូក​ក្នុង​អាជីព​នេះ រយៈពេល​២​ឆ្នាំ​មកហើយ​។ សម្រាប់​ក្រុមគ្រួសារ​កញ្ញា វិ​ន​ជា​វិញ ពួកគាត់​យល់ថា​ការសិក្សា​ពី​ភាសា​ខ្មែរ គឺ​ល្អ​៕


 
 

Tag:
 ចិន​
  ភាសា​ខ្មែរ​
  ណាន​នី​ង​
© រក្សាសិទ្ធិដោយ thmeythmey.com