ជាតិ
ចាក់សាំងដុតកន្លែងលេងល្បែង ដោយសារខឹងប្រពន្ធ​ចចេសលួចទៅលេងបៀ
20, Apr 2019 , 3:31 pm        
រូបភាព
ជនបង្ក រួមទាំងភរិយា និងកូន ដែលរលាកភ្លើង។ រូបថត៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ជនបង្ក រួមទាំងភរិយា និងកូន ដែលរលាកភ្លើង។ រូបថត៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ដោយ: ថ្មីៗ
បុរសម្នាក់ដែលរស់នៅភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកឃាត់ខ្លួន ក្រោយប៉ុនប៉ងដុតផ្ទះដែលជាទីតាំងលេងបៀ កាលពីថ្ងៃទី១៧ ខែមេសា។ បើតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បុរសនោះខឹងប្រពន្ធដែលចចេសលួចទៅលេងល្បែង។



នគរបាលស្រុកឧដុង្គ បានបញ្ជាក់ឲ្យដឹងថា លោក ចិន ចឺ អាយុ៣៧ឆ្នាំ ខឹងអ្នកស្រី អាន អេង ដែលជាភរិយារបស់ខ្លួន យ៉ាងខ្លាំង ដោយសារការវក់នឹងល្បែងបៀនៅផ្ទះអ្នកជិតខាង ហើយតែងតែរៀបចំបាយទឹកមិនសូវចំពេលវេលា។

ទោះជាខំហាម តែភរិយានៅតែលួចទៅលេងបៀនៅផ្ទះឈ្មោះ កាង ផល ដដែល។ ម្យ៉ាងទៀត ផ្ទះនោះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះណែនាំផងដែរ។ ទាល់តម្រិះ បុរស ចិន ចឺ បានទៅ ទិញសាំងកន្លះ ប៉ុនប៉ងដុតទីតាំងលេងបៀនោះ ប៉ុន្តែសាំងបានខ្ទាតចំខ្លួនប្រាណប្រពន្ធ និងកូនតូចអាយុជាង១ខួប ដែលបណ្តាលឲ្យរលាក មុនពេលអ្នកភូមិផ្សេងទៀតនាំគ្នា ជួយពន្លត់និងសង្រ្គោះទាន់ពេលវេលា។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនបង្ករត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ដ សម្រាប់ចំណាត់ការបន្ដ៕


© រក្សាសិទ្ធិដោយ thmeythmey.com