ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
ធុរកិច្ចStartup នៅកម្ពុជា ខ្វះទាំងបរិមាណ និងមនុស្សមានសក្ដានុពល
× ភ្នំពេញ៖ លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បានឲ្យដឹងថា ការបង្កើត Startup នៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ ហើយមនុស្សមានសក្ដានុពលក្នុងការបង្កើត ក៏នៅខ្វះខាតដែរ ដែលទាមទារពេលវេលាទៅខាងមុខទៀតដើម្បីបំពេញបន្ថែមលើភាពខ្វះខាតទាំងនេះ។ តែយ៉ាងលោកសង្កេតឃើញថា យុវជនសព្វថ្ងៃកាន់តែចាប់អារម្មណ៍លើការបង្កើត Startup នេះ។ លោកជំរុញឲ្យយុវជនពង្រឹងសមត្ថភាពខ្លួនឯង ស្វែងរកគំនិតថ្មីៗ បង្កើតធុរកិច្ចដោះស្រាយរបៀបរបបរស់នៅរបស់មនុស្ស ដោយសង្កេតមើលពីនិន្នាការសកលលោក ឬក្នុងបរិបទកម្ពុជា។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ដូចតទៅនេះ៖
ការបង្កើត Startup នៅកម្ពុជា ក៏កាន់តែមានឱកាស ស្របនឹងការវិវឌ្ឍវិស័យឌីជីថល ការគាំទ្ររបស់រដ្ឋាភិបាល និងក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនទូរសព្ទ Smart ជាដើម។ នេះបើតាមលោក តាំង ងួនលី ។ ជាមួយគ្នានេះលោកជំរុញឲ្យសកលវិទ្យាល័យនានាត្រូវរៀបចំកម្មវិធីសិក្សាទាន់សម័យកាលបច្ចេកវិទ្យាថ្មី ដែលអាចឲ្យយុវជនមានសមត្ថភាពដល់ការបង្កើត TechStarup ប្រកបដោយនវានុវត្តន៍។
Startup នៅកម្ពុជាមកដល់ឆ្នាំ២០១៨ មានចំនួនប្រមាណ ៣០០ ។ Startup មួយចំនួនបង្កើតហើយស្ងប់ស្ងាត់ទៅវិញ ខ្លះទៀតមានភាពលេចធ្លោជាអាទិ៍ Bookmebus ។ របាយការណ៍ដែលលោក តាំង ងួនលី លើកឡើងនេះមិនបានបញ្ជាក់ថា Startup នៅកម្ពុជាប៉ុន្មានដំណើរ ឬបរាជ័យនោះទេ ឬភាគរយប៉ុន្មានជោគជ័យនោះឡើយ? តែបើនិយាយទូទាំងសកលលោកវិញ គឺមានចំនួនតែ ១០ភាគរយប៉ុណ្ណោះដែលជោគជ័យ។ ការបង្កើត Startup ទាមទារការជម្នះខ្លាំង ខុសពីអាជីវកម្មទូទៅ។ ធុរកិច្ចនេះប្រភេទនេះ ត្រូវបង្កើតឡើងដើម្បីសម្រួល ឬផ្លាស់ប្ដូររបៀបរបបរស់នៅរបស់មនុស្ស តាមរយៈគំនិតច្នៃប្រឌិត៕
Tag:
តាំង ងួនលី
startup
© រក្សាសិទ្ធិដោយ thmeythmey.com