សព្វថ្ងៃនេះកំណើននៃការអភិវឌ្ឍបុរីមានការកើនឡើងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀតប្រជាជនកម្ពុជា ក៏មានទំនោរខ្លាំងក្នុងការរស់នៅក្នុងបុរី។ ទំនោរទាំងនេះ អាចបណ្តាលមកពីកត្តាជាច្រើនសំខាន់ៗមួយចំនួន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការរស់នៅក្នុងបុរី ដែលបានទាក់ទាញមនុស្សភាគច្រើនអោយជម្រើសរើសលំនៅដ្ឋានប្រភេទនេះ៖
១. សន្ដិសុខ និងសុវត្ថិភាព
ជាទូទៅបុរី មានរបងបិទជិត និងមានសន្ដិសុខយាម អាចការពារ២៤ម៉ោង។ ដូចនេះប្រសិនបើមានភ្ញៀវមកលេងផ្ទះ ឬភ្ញៀវត្រូវចូលខាងក្នុងគម្រោងរបស់បុរី សន្ដិសុខនឹងសួរពីគោលបំណងរបស់ភ្ញៀវទាំងនោះ បើសិនសន្ដិសុខមិនស្គាល់។ អ្នកអាចចតឡាន ឬម៉ូតូដោយមិនបាច់បារម្ភពីការបាត់បង់។ មិនត្រឹមតែប៉ុណ្ណោះបុរីមានភាពល្អប្រសើរសម្រាប់អ្នកដែលមានកូនតូចៗ ពីព្រោះអ្នកមិនសូវជាបារម្ភពីកូនរបស់អ្នក នៅពេលពួកគេរត់លេង ដោយសារមិនសូវមានការធ្វើចរាចរណ៍ និងមិនងាយជួបជាមួយអ្នកមិនស្គាល់អត្ដសញ្ញាណ នោះទេ។
២. មានភាពជាសហគមន៍
អត្ថប្រយោជន៍របស់អ្នករស់នៅក្នុងបុរី គឺមានភាពជាសហគមន៍ ដោយម្ដងម្កាល នៅក្នុងបុរី រមែងមាន បុណ្យទាន ឬកម្មវិធីបែបសហគមន៍ សម្រាប់អ្នករស់នៅក្នុងបុរីជួបជុំគ្នា និងស្គាល់គ្នា។
ការដែលមានកម្មវិធីទាំងនោះ បានធ្វើឲ្យអ្នករស់នៅក្នុងបុរីស្គាល់អ្នកជិតខាង និងញ៉ាំងឲ្យគ្រប់គ្នា មានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងអ្នកជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបុរីមានកន្លែងធំទូលាយសម្រាប់ធ្វើកម្មវិធីជួបជុំផងដែរ ដែលទាំងនេះអាចផ្ដល់ភាពងាយស្រួលសម្រាប់អ្នករស់នៅបង្កើន ភាពស្និទ្ធស្នាល និងជឿជាក់គ្នាទៅវិញទៅមក។
៣. គ្មានចរាចរណ៍ស្មុគស្មាញ និងគ្មានសំឡេងរំខាន
គុណប្រយោជន៍មួយទៀតរបស់បុរី គឺនៅក្នុងបុរីគ្មានចរាចរណ៍មមាញឹក ឬមានឡាន ម៉ូតូដែលបើកបរលឿនៗនោះទេ ដែលធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបុរី គឺគ្មានសំឡេងរំខានពីចរាចរណ៍ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍។ ការរស់នៅក្នុងបុរី និងផ្ដល់នូវផាសុកភាព និងភាពស្ងប់ស្ងាត់ ដែលខុសពីការរស់នៅក្រៅបុរី ដែលទទួលសំឡេងរំខាន ពីទីក្រុងដ៏មមាញឹក។
៤. មានបរិស្ថានល្អ
ក្នុងបុរីតែងតែដាំដើមឈើ និងសួនច្បារ សម្រាប់អ្នករស់នៅប្រើប្រាស់ និងកម្សាន្ត។ ដោយសារក្នុងបុរី គ្មានចរាចរណ៍រញ៉េរញ៉ៃ គ្មានផ្សែងបំណុល ដូចនេះបរិស្ថាន ក្នុងបុរីមានភាពបរិសុទ្ធ ហើយបូករួមនឹងមានដើមឈើច្រើន ធ្វើឲ្យអ្នករស់នៅអាចរស់នៅក្នុងទទួលបាន បរិស្ថានដែលល្អ។
៥. បង្កើនគុណភាពនៃការរស់នៅ
ភាពងាយស្រួលជាងគេក្នុងការរស់នៅក្នុងបុរី អ្នករស់នៅអាចទទួលបាននូវកន្លែងកម្សាន្ត ដូចជាក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង សួនច្បារបៃតង និងកន្លែងធំទូលាយ ក្នុងការធ្វើសកម្មភាពផ្សេងៗ។ ដោយកន្លែងទាំងនោះ អ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅណាឆ្ងាយទេ គឺអាចទទួលបាននៅក្នុងបុរីតែម្ដង៕
(អត្ថបទពាណិជ្ជកម្ម)