ជាតិ
អត្ថបទពាណិជ្ជកម្ម
Starbucks អបអរ​ទិវា​ផែនដី ដោយ​ការប្តេជ្ញា​ជំរុញ​ឲ្យ​មានការ​គិតគូរ​ដល់​ប​រិ​ស្ថាន​
21, Apr 2019 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ២១ មេសា ២០១៩៖ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ឡើងវិញ​កាន់តែ​ផុសផុល ស្រប​ជាមួយ​ទិវា​ផែនដី (២២ មេសា​) និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់ខ្លួន ឲ្យ​សម្រេចចិត្ត​ដោយ​គិតគូរ​ពី​បរិស្ថាន​កាន់តែ​ច្រើនជាង​មុន ហាង​កាហ្វេ Starbucks នៅ​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​កាត់បន្ថយ​ការ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​ដល់​សហគមន៍​។ ជា​រៀងរាល់ថ្ងៃ អតិថិជន​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ ១,៣០០​រៀល (០.៣០ ដុល្លារ​) លើ​ភេសជ្ជៈ​របស់គាត់​ដោយ​ប្រើ​កែវ​ប្រើប្រាស់​ឡើងវិញ​បាន (reusable cups) រឺក៏​ដប​ទឹក​ផ្ទាល់ខ្លួន​នៅ​គ្រប់​សាខា Starbucks កម្ពុជា​ទាំងអស់ ។ លើសពីនេះ​ទៀត Starbucks ក៏មាន​ដាក់លក់​ផលិតផល​កែវ​ប្រើប្រាស់​ឡើងវិញ​ប្រភេទ​ថ្មី សម្រាប់​ភេសជ្ជៈ​ក្តៅ​និង​ត្រជាក់ ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ ដែល​អតិថិជន​អា​ចរក​ជាវ​បាន ចាប់ពី​ថ្ងៃទី ១០ ខែមេសា តទៅ ។
 
​ដើម្បី​ជម្រុញ​ឲ្យ​សកម្មភាព​ប្រើប្រាស់​នេះ​កាន់​តែមាន​ប្រសិទ្ធិភាព Starbucks ក៏បាន​ចែកជូន​កែវ​ប្រើប្រាស់​ឡើងវិញ​បាន​នោះ​ចំនួន​ជាង ២០០ ឈុត​ទៅកាន់​ដៃគូ​ឆុង​កាហ្វេ​ទាំងអស់​របស់ខ្លួន​ផងដែរ​។ កែវ​ប្រើប្រាស់​ឡើងវិញ​បាន​នេះ មាន​រូបរាង​ស្ទើរតែ​ដូច​កែវ​ក្រដាស​ពណ៌​ស Starbucks ហើយ​កែវ​នេះ ធ្វើ​ពី​ប៉ូ​លី​ប្រូ​ភី​ឡែ​ន ដែល​សារធាតុ​ប្លា​ស្ទិ​ច​ពិសេស​ម្យ៉ាង ដែល​អាច​យកមក​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន​។ កែវ​នេះ ត្រូវបាន​រចនា​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​ឲ្យ​វា​មាន​រាង​សក្តិសម​ជាង​ក្រដាស ហើយ​ស្តើង​ជាង​ដប​ដាក់​ទឹក​ធម្មតា (tumbler)​។​
 

 
​លោក ប៉ោ លីម ប្រធាន​គ្រប់គ្រង​ទូទៅ នៃ Starbucks កម្ពុជា ថ្លែងថា​៖ «​យើង​ឃើញថា សាធារណជន មានការ​យល់ដឹង និង​ព្រួយបារម្ភ​ច្រើន អំពី​បញ្ហា​កាកសំនល់​ប្លា​ស្ទិ​ច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ យើង​មាន​ភាព​រីករាយ​ក្នុងការ​ផ្តល់​ជម្រើស​ការប្រើប្រាស់​ឡើងវិញ  នៅតាម​ហាង Starbucks ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដោយ​ធានា​ផ្តល់​ឲ្យ​អតិថិជន​នូវ​បទពិសោធន៍​ល្អ នៃ​ទម្លាប់​ញុំ​ា​កាហ្វេ​របស់​អតិថិជន​ដដែល​។​» 
 
​លោក​បន្តថា​៖ «​ខណៈ​នៅលើ​ផ្លូវ​វែងឆ្ងាយ​ទៀត យើង​សប្បាយ​ពេញចិត្ត​ក្នុងការ​សហការ​ជាមួយ​ដៃគូ​ដទៃទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជារួម​មួយ និង​ជំរុញ​ឲ្យ​អតិថិជន​របស់​យើង ជ្រើសរើស​អ្វីដែល​អាច​ប្រើប្រាស់​ឡើងវិញ តាម​ដែល​អាចធ្វើ​ទៅបាន​។​» 
 
​ទន្ទឹមគ្នា​នេះដែរ លោក​បន្ថែមទៀតថា​៖ «​ដើម្បី​ចូលរួម​អបអរ​ទិវា​ផែនដី ថ្ងៃ ២២ មេសា​នេះ Starbucks នឹងមាន​ការបញ្ចុះ​តម្លៃ​ទ្វេដង គឺ​ដល់​ទៅ ២,៥០០ ៛ (០.៦០ ដុល្លារ​) ជូន អតិថិជន​ដែល​ជាវ​ភេសជ្ជៈ​ភ្ជាប់​ជាមួយ​កែវ​រឺ​ដប​ប្រើប្រាស់​វិញ​បាន​»
 
​លើសពីនេះ​ទៀត ក្នុង​ថ្ងៃទី ៣០ ខែ មេសា​នេះ Starbucks ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ មូលនិធិ​អាស៊ី (The Asia Foundation Cambodia) ដែលជា​អង្គការ​អន្តរជាតិ​មួយ ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​សកម្មភាព​ស្ត្រី​និង​យុវជន រួមចំណែក​សកម្មភាព​សង្គម​និង​បរិស្ថាន តាមរយៈ​គម្រោង​ទំនួល​ខុសត្រូវ​ផ្សេងៗ​ដូចជា​ការប្រើប្រាស់​ឡើងវិញ អនាម័យ និង​ការដាំ​ដើមឈើ​ជាដើម​។​
 
​នៅ​ទូទាំង​ពិភពលោក កែវ​ក្រដាស និង​ប្លា​ស្ទិ​ច ប្រមាណ ៦០០ ពាន់​លាន ត្រូវបាន​ចែកចាយ​ជា​រៀងរាល់ឆ្នាំ​។ បើទោះបី​កែវ Starbucks មានតែ ១ ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​នេះ ក៏ដោយ ក៏ Starbucks ប្តេជ្ញា​ជួយ​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​និរន្ត​ភាព ដើម្បី​កាត់បន្ថយ​កាកសំនល់​ប្លា​ស្ទិ​ច​។ បើ​គិត​តាំងពី​ឆ្នាំ ២០១៤ Starbucks បាន​ចែកចាយ​កែវ​ប្រើប្រាស់​ឡើងវិញ​បណ្តា​ប្រទេស​ធំៗ​ដូចជា អា​មេ​រិច កាណាដា និង​អង់គ្លេស ដែល​គិត​សរុប​មាន​ចំនួន​លើសពី ២៥ លាន​កែវ​រួចមកហើយ ។ 
 
​ទិវា​ផែនដី ក៏​ជា​ពេលវេលា​មួយ ក្នុងការ​រំលឹក​ឡើងវិញ​នូវ​ការ​បេ្ត​ជ្ញា​រយៈពេល​វែង​របស់​ក្រុមហ៊ុន Starbucks ដើម្បី​ផ្តោតទៅលើ​និរន្ត​ភាព​។ កាលពី​ឆ្នាំមុន Starbucks បាន​វិនិយោគ​ទឹកប្រាក់ ១០ លាន​ដុល្លារ ដើម្បី​ផលិត​កែវ​ភេសជ្ជៈ​ដែល​អាច​កែច្នៃ​ឡើងវិញ និង​អាច​រលាយ​បាន ដោយ​សហការ​ជាមួយ Closed Loop Partners តាមរយៈ NextGen Cup Challenge បូករួម​នឹង​ការប្រកាស​នូវ​គម្រោង​បច្ចេកវិជ្ជា​សាកល្បង​ប្រើប្រាស់​កែវ​នេះ នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក សម្រាប់​រយៈ​ប៉ុន្មាន​ឆ្នាំ​ត​ទៅមុខទៀត​។ បើ​យោងតាម​គោលការណ៍​ដែល​បានប្រកាស កាលពី​ខែ កក្កដា កន្លងទៅ ក្រុមហ៊ុន ក៏​កំពុងធ្វើការ​ដើម្បី​លុបបំបាត់​ទុយោ​ជ័រ ពី​ហាង​ជាង ៣​ម៉ឺន​សាខា ទូទាំង​ពិភពលោក ត្រឹម​ឆ្នាំ ២០២០ ដោយ​អាច​ឈប់​ប្រើ​ទុយោ​ជ័រ​ចំនួន​ជាង ១ ពាន់​លាន​ទុយោ​។ 
 
​អំពី Starbucks
​ចាប់តាំងពី​ឆ្នាំ​១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការប្រមូល​គ្រាប់​កាហ្វេ​អា​រ៉ា​ប៊ី​កា​ប្រកបដោយ​សីលធម៌ និង​វិជ្ជាជីវៈ និង​លីង​គ្រាប់​កាហ្វេ​ប្រកបដោយ​គុណភាព​ខ្ពស់​។ បច្ចុប្បន្ននេះ ដោយមាន​ហាង​ពាសពេញ​ពិភពលោក Starbucks ជា​អ្នក​លីង​គ្រាប់​កាហ្វេ​ឈានមុខ​គេ និង​អ្នក​ចាយ​ចែក​កាហ្វេ​ប្រកបដោយ​ភាព​ជំនាញ​។  តាមរយៈ​ការប្រកាន់​ខ្ជាប់​លើ​ភាពល្អ​ផ្តាច់ និង​គោលការណ៍​គ្រឹះ​របស់​យើង​ដោយ​មិន​ងាករេ ក្រុមហ៊ុន​នាំមក​នូវ​បទពិសោធន៍ Starbucks (Starbucks Experience) ក្នុង​គ្រប់​កែវ​ទាំងអស់ ជូន​ដល់​អតិថិជន​។ ដើម្បី​ស្វែងយល់​ពី​ក​បទពិសោធន៍​នេះ សូម​អញ្ជើញ​ទៅកាន់​ហាង​យើងខ្ញុំ ឬ​ចូលទៅ​វេ​ប​សាយ Starbucks.com និង​តាមរយៈ​មជ្ឈមណ្ឌល​ព័ត៌មាន Starbucks Newsroom. (news.starbucks.com/)
 

© រក្សាសិទ្ធិដោយ thmeythmey.com