ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រោយ​ទៅ​ទទួល​ឪពុក​មកពី​ស្រុក បុគ្គលិក​ខណ្ឌ​ម្នាក់​មានសំណាង​ឈ្នះ​ប្រាក់រង្វាន់​៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា
21, Apr 2019 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំណាង​អាច​កើតឡើង​គ្រប់ពេលវេលា​ទាំងអស់​អោយតែ​យើង​ប្រកាន់ខ្ជាប់​នូវ ទង្វើ​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន ហើយ​នេះ​ក៏​អាចជា​ហេតុផល​មួយ​ដែល​បងប្រុស ហែម ស៊ីណា ឈ្នះ​បាន​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា បន្ទាប់ពី​ទៅ​ទទួលយក​ឪពុក មកពី​លេង​ស្រុក​ក្រោយពេល​សែន​ឆេង​ម៉េង និង ចូលឆ្នាំ​ខ្មែរ​រួច​។
 
​បងប្រុស ស៊ីណា ដែលជា​បុគ្គលិក​បំរើការ​នៅ​ខណ្ឌ ៧ មករា បានមក​បើក​រង្វាន់​នៅ រោងចក្រ​ស្រា​បៀរ​កម្ពុជា ប្រាប់​ទាំង​ទឹកមុខ​ញញឹម សប្បាយរីករាយ​ថា “​ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា នៅក្នុង​កំប៉ុង ស្រា​បៀរ​កម្ពុជា ដែល​ខ្ញុំ​ទិញ​ពី​អ្នកលក់ នៅតាម​ផ្លូវ​ម្តុំ​គីឡូ​លេខ ៩ ប្រមាណ ៦​កំប៉ុង​នោះ វា​មាន​រង្វាន់​ធំ ៤០​លាន​រៀល​នៅក្នុង​កំប៉ុង ទាំង​នោះទេ ខ្ញុំ​គ្រាន់តែ​ចង់​ទិញ ស្រា​បៀរ​កម្ពុជា មក​ពិសា​ក្នុងឱកាស​ជួបជុំ​ប៉ា​ខ្ញុំ និង​បងប្អូន ក្រោយពេល​គាត់​ត្រឡប់​ពី ស្រុក​វិញ​តែប៉ុណ្ណោះ តែ​អ្នកណា​ទៅ​អី​ថា ពេលមកដល់​ផ្ទះ​ចាប់ ផ្តើម​ញាំ​បាយ គាស់​មួយ កំប៉ុង​មក ស្រាប់តែ​ឃើញ​លេខ ៤០​លាន​រៀល លើ​ក្រវិល​កំប៉ុង ខ្ញុំ​ឡើង​ចង់​ភាំង ភ័យ​អរៗ ហើយ​បង្ហាញ​ទៅ​បងប្អូន គេ​គ្នា​ហ៊ោសប្បាយ​! ហើយ​ទិញ ២​កេស ថែមទៀត​ជប់លៀង​ឈ្នះ​រង្វាន់​ហ្នឹង​តែម្តង​។​”


 
​បងប្រុស​បន្ថែមទៀតថា “​ជារឿយៗ ស្រា​បៀរ​កម្ពុជា គាត់​តែងតែ​ជា​ជម្រើស​ស្រា​បៀរ​ទី​១ សម្រាប់​ការជួបជុំ​ជាមួយ​មិត្តភក្តិ​បងប្អូន រាល់ពេល​មានកម្ម​វិធី​សប្បាយរីករាយ​ផ្សេងៗ ដោយសារតែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា  និង ក្រោយពេល​ទស្សនា​រោងចក្រ​ស្រា​បៀរ​កម្ពុជា រួចមក ធ្វើអោយ​គាត់​កាន់​តែមាន​ទំនុកចិត្ត និង ជឿជាក់​ទៅលើ​គុណភាព និង អនាម័យ​នៃ ការផលិត​ស្រា​បៀរ​នេះ​កាន់តែខ្លាំង​ឡើង​។ ហើយ​មុន​បញ្ច​ប់លោក​ក៏​ប្រាប់​ផងដែរ​ថា ប្រាក់រង្វាន់​ដែល​បានមក​នេះ បងប្រុស​នឹង​ផ្តល់​ទៅ អោយ​ម្តាយ​ជាទី​ស្រឡាញ់​សម្រាប់ ទិញ​ម៉ាស៊ីន​បោកគក់​បន្ថែម ដើម្បី​ពង្រីក​មុខរបរ​នេះ​ថែម ទៀត​។​”
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!

© រក្សាសិទ្ធិដោយ thmeythmey.com