កីឡាអន្តរជាតិ
អន្តរជាតិ
ទោះមិនទាន់ប្រកួត តែ PSG រក្សាតំណែងជើងឯក Ligue 1 ក្រោយ Lille ស្មើ Toulouse
× Paris Saint-Germain បានក្លាយជាម្ចាស់ជើងឯក Ligue 1 បីរដូវកាលជាប់ៗគ្នា ទាំងពួកគេមិនទាន់ប្រកួត ដោយសារតែ Lille ដែលជាគូប្រជែងបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើ ០-០ នៅទឹកដី Toulouse នាថ្ងៃអាទិត្យនេះ។
ការទទួលបានត្រឹម១ពិន្ទុរបស់ Lille មានន័យថា ពួកគេអស់ឱកាសប្រជែងជើងឯក ដោយតាមពីក្រោយ PSG រហូតដល់ទៅ១៦ពិន្ទុ ជាមួយនឹងការប្រកួត៥លើកដែលនៅសេសសល់។ PSG ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលត្រូវជួប Monaco នាថ្ងៃអាទិត្យផងដែរនោះ ក្លាយជាម្ចាស់ជើងឯករហូតដល់ទៅ៦លើកក្នុង៧រដូវកាល។
នាជាការឈ្នះជើងឯក Ligue 1 លើកទី៨ក្នុងប្រវត្តិសាស្ត្ររបស់ PSG ដោយស្មើកំណត់ត្រារបស់ Monaco និង Nantes ខណៈ Marseille និង Sainte-Etienne បានឈ្នះ១០លើករៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com