អត្ថបទពាណិជ្ជកម្ម
​កម្ពុជា​ចេញផ្សាយ​របាយការណ៍​ស្តីអំពី​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី​ជា​លើកដំបូង
22, Apr 2019 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ​២០១៩៖ អាជីវកម្ម​ទើប​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា កំពុង​តែមាន​ភាពរស់រវើក និង​ពោរពេញ​ដោយ​ថាមពល រួមជាមួយ​វប្បធម៌​សហគ្រិនភាព និង​ឱកាស​ជាច្រើន​សម្រាប់​សហគ្រិន​នានា បើ​យោងតាម​របាយការណ៍​ស៊ីជម្រៅ​បំផុត​មួយ (​តំណ​ទាញយក​) ដែល​រៀបរៀងឡើង​ដោយ​ក្រុមហ៊ុន Mekong Strategic Partners និង​ក្រុមហ៊ុន Raintree ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​ក្រុមប្រឹក្សា  កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ (CBRD) និង​ត្រូវ​បានដាក់​ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅឯ​ពិ​ពណ៌​ឌីជីថល​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩​។ សាធារណជន និង​សហគមន៍​បច្ចេកវិទ្យា ត្រូវបាន​បង្ហាញ​ឲ្យ​មើលឃើញ​ពី​ចំណុច​សំខាន់ៗ​ក្នុង​របាយការណ៍​នេះ​កាលពី​ខែតុលា ឆ្នាំ ២០១៨ អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី​បច្ចេកវិទ្យា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។​
 
​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ បាន​មានប្រសាសន៍ថា​៖ «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​បង្កើត​គោលនយោបាយ​មួយ ដែល​នឹង​ជួយ​ជំរុញ​ការច្នៃប្រឌិត និង​លើកកម្ពស់​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ព្រមទាំង​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ចំរុះ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ត្រៀម​រៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​តាមរយៈ​មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ក្រសួង​ពហុ​ជំនាញ សហគមន៍​បណ្តុះបណ្តាល​នានា វិស័យ​ឯកជន និង​សហគមន៍​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នេះ កម្ពុជា អាច​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការរីកចម្រើន​មិន​ធ្លាប់មាន​ពីមុនមក​របស់​ក្រុមហ៊ុន​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ព្រមទាំង​យល់ច្បាស់​ពី​អ្នកមាន​លទ្ធភាព​សម្រាប់​ថ្ងៃ​អនាគត​»​។ 


 
​របាយការណ៍​ដែល​ប្រមូលផ្តុំ​នូវ​ទស្សនៈ​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី​ជាង​១២០​នាក់  នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នៃ​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី និង​ការវិវឌ្ឍ​របស់​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​កន្លងមកនេះ  ព្រមទាំង​បង្ហាញ​មូលដ្ឋានគ្រឹះ​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​សហគ្រិន​ឌីជីថល​ដ៏​រឹងមាំ​មួយ​។ របាយការណ៍​នេះ សបញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុងការ​បង្កើត​បរិស្ថាន​ជា​វិជ្ជមាន​មួយ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់តែ​រីកចម្រើន និង​ដោះស្រាយ​នូវ​តម្រូវការ​ដ៏​ចាំបាច់​មួយចំនួន​របស់​សេដ្ឋកិច្ច ហើយ​វិស័យ​មួយចំនួន​ដែល​មិនទាន់មាន​ការអភិវឌ្ឍ​ន៍ ក៏​ទទួលបាន​នូវ​ឱកាស​សម្រាប់​បង្កើត​ការច្នៃប្រឌិត​ថ្មិ និង​ការ​រី​លូតលាស់​ទៅមុខ​ផងដែរ​។​
 
​ការរីកចម្រើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី ក៏ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​របាយការណ៍​មួយ​នេះ​ផងដែរ  ដោយ​គូសបញ្ជាក់ថា ចំនួន​វិនិយោគ​ក្នុង​អាជីវកម្ម​ទើ​បង្កើត​ថ្មី​ដែល​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ បាន​កើនឡើង​ទ្វេដង​ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៨​។ លើសពីនេះ​ទៀត  ក្រុមហ៊ុន​សាជីវកម្ម កំពុងតែ​បង្ហាញ​ពី​ការគាំទ្រ និង​ការចាប់អារម្មណ៍​បន្ថែមទៀត​ក្នុង​អាជីវកម្ម​ទើប​បង្កើត​ថ្មី ដើម្បី​ជំរុញ​ឲ្យ​មានការ​ច្នៃប្រឌិត និង​ជំរុញ​វិស័យ​ឌីជីថល ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​ត្រូវបាន​កំណត់ថា ជា​វិស័យ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​រដ្ឋាភិបាល​។     ភស្ដុតាង​ជាក់ស្តែង​រួមមាន​ការពិភាក្សា​ដ៏​ទូលំទូលាយ​នៃ​ការអនុវត្ត​បទបញ្ជា​និង​ការបង្កើត​កម្មវិធី​គោលនយោបាយ​ជាច្រើន​ដោយ​ពហុ​ក្រសួង​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​៖ «​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​វិស័យ​ដ៏​ស្ងប់ស្ងាត់​មួយ​នោះ បាន​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។  បើទោះបី​មាន​សន្ទុះ​ជា​វិជ្ជមាន​ក្នុង​វិស័យនេះ​ក៏ដោយ ប៉ុន្តែ      វិស័យ​បច្ចេកវិទ្យា​ឌីជីថល នៅតែ​បន្ត​មាន​សក្តានុពល ហេតុនេះហើយ​បានជា​របាយការណ៍​នេះ ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​ជួយ​ជំរុញ​កម្ពុជា​ឲ្យ​ចូលទៅក្នុង​យុគសម័យ​ឌីជីថល​»​។​
 
​របាយការណ៍​នេះ ក៏បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម ដែល​ក្រុមហ៊ុន​ឌីជីថល​ទើប​បង្កើត​ថ្មី នឹងត្រូវ​ជួបប្រទះ​ផង​ដែល ជាពិសេស​ទាក់ទង​នឹង​កង្វះខាត​ជំនាញ​និង​បទពិសោធន៍​នៃ​កម្លាំង​ពលកម្ម ហើយ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​និង​មានចំណេះដឹង​ខាង​បច្ចេកទេស​ស៊ីជម្រៅ​ឬ​បទពិសោធ​ច្បាស់លាស់ នៅតែមាន​កម្រិត​នៅឡើយ​។ ការណែនាំ​វិនិយោគិន​ឲ្យ​ស្គាល់​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​ក្នុងកា​ទទួល​ការវិនិយោគ ក៏​ត្រូវបាន​ចាត់ទុកថា ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​គឺ​ការធានា​ឲ្យ​បាន​ថា អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នោះ​មាន​សុវត្ថិភាព​ក្នុងកា​វិនិយោគ​។​
 
​របាយការណ៍​នេះ បាន​ក៏បាន​បង្ហាញ​ផងដែរ​ថា តម្លាភាព​លើ​គោលនយោបាយ និង​បទបញ្ជា​ជុំវិញ​សេដ្ឋកិច្ច​ឌីជីថល​របស់​អាជីវក​ម្ម​ដែល​ទើប​បង្កើត​ថ្មី «​គឺជា​ចំណុច​ដែល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធានា​ឲ្យ​បាន​ថា រដ្ឋាភិបាល​គឺជា​អ្នកគាំទ្រ​ដ៏​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​នេះ​។​
 
​សរុបសេចក្តី​មក របាយការណ៍​នេះ​ដាក់​ជា​សំណើរ​នូវ​ដំណោះស្រាយ​បែប​ពហុភាគី​ដើម្បី​កំណត់​គោលនយោបាយ​នាពេល​អនាគត​សម្រាប់​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី បង្កើត​បរិយាកាស​អាជីវ​កម្ម​ដ៏​ល្អ​បំផុត​មួយ និង​អភិវឌ្ឍ​ទេពកោសល្យ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អាជីវកម្ម​បង្កើត​ថ្មី​។ សរុបមក របាយការណ៍​នេះ​ផ្ដល់​ក្តីសង្ឃឹម​សម្រាប់​អនាគត​ឌីជីថល​ដ៏​ត្រចះត្រចង់​មួយ ដែល​អាចនិយាយបាន ពេលនេះ​ជា​ពេល​វា​លា​ដ៏​ល្អ​មួយ​ក្នុង​ការធ្វើសកម្មភាព​និង ដើម្បី​ធានាថា​វិស័យនេះ​នៅតែ​បន្ត​អភិវឌ្ឍ​ទៅមុខ​។​
 
​របាយការណ៍​នេះ​ផ្តល់នូវ​ការ​សន្និដ្ឋានថា​ភាគី​ពាក់ព័ន្ធ​នៃ​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ជាច្រើន​កាន់តែ​បើកចំហរ​ដើម្បី​ទទួលយក​ភាពជា​ដៃគូ​ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​អោយ​អភិវឌ្ឍ​ទៅមុខ​។ ផ្នត់គំនិត​កំពុងតែ​មានការ​ផ្លាស់ប្តូ​រ ស្របគ្នា​ជាមួយនិង​កម្លាំង​សន្ទុះ​ដ៏​ពិតប្រាកដ​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​អភិវឌ្ឍ​វិស័យ​មួយ​នេះ​។ កិច្ចសហប្រតិបត្តិការ និង​ការច្នៃប្រឌិត​លើ​ដំណោះស្រាយ​នានាៗ នឹង​ធានា​ធ្វើ​ឲ្យ​វិស័យ​ច្ចេក​វិទ្យា​នេះ​រីកចម្រើន ដើម្បី​បង្កើត​ឲ្យ​មាន​អាជីវកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ដ៏​រឹងមាំ និង​ចូលរួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​វិស័យ​ច្ចេក​វិទ្យា​ឌីជីថល​សកល​។​
 
​គម្រោង​សិក្សា​ស្ថានភាព និង​រៀបចំ​របាយការណ៍​នេះ​ឡើង គឺជា​សំណើរ​បង្កើតឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន NIPTICT និង ក្រុមហ៊ុន Smart Axiata ហើយ​បានទទួល​ថវិកា​អនុវត្ត​ពី​មូលនិធិ ស​.​អ​. និង​បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ពាក់ កណ្តាល​ឆ្នាំ​២០១៨​មកម្ល៉េះ​។​
 
​គួរបញ្ជាក់​ថា​នា​ចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សាភិបាល កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ (CBRD) បានចេញ​ផ្សាយ​ផែនការ​រយៈពេល​ពីរ​ឆ្នាំ (២០១៧- ២០១៨)​របស់ខ្លួន  ដែល​បង្ហាញ​ពី​តម្រូវការ​ជាបន្ទាន់​សម្រាប់​ស្វែងយល់ កាន់តែ​ប្រសើរ​អំពី​បច្ចុប្បន្នភាព​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ទើប​បង្កើត​ថ្មី​ក្នុងប្រទេស​នៅ​កម្ពុជា សម្រាប់​បន្ត​រៀបចំ​គោលនយោបាយ​គាំទ្រ​នានា​បន្ថែមទៀត​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com