អត្ថបទពាណិជ្ជកម្ម
ជម្រើស​ធ្វើដំណើរ​ទៅ​ទីជិត ឆ្ងាយ ដែល​រហ័ស និង​អាច​ការពារ​សុខភាព​ស្បែក និង​សម្រស់​ក្នុង​ខែ​ចែ​ត្រ​
22, Apr 2019 , 3:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សុខភាព​ស្បែក និង​សម្រស់ អាច​ចាត់ទុកថា​ជា​រឿង​សំខាន់​ដែរ សម្រាប់​យើង​គ្រប់ៗ​គ្នា​។ ជាក់ស្ដែង​ក្នុង​ខែ​ចែ​ត្រ​ឆ្នាំនេះ យើង​សង្កេតឃើញថា កម្ដៅ​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​។ ដូច្នេះ​លោកអ្នក​ចាំបាច់​ត្រូវ​ថែរក្សា​សុខភាព​របស់​អ្នក នៅពេល​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេង ពីព្រោះ​កម្ដៅ​ដ៏​ក្តៅ​នេះ អាច​ប៉ះពាល់​ទៅលើ​សុខភាព​របស់​អ្នក​បាន​។​
 
​ដើម្បី​ថែរក្សា​សុខភាព និង​ជៀសវាង​នូវ​ការ​ត្រូវ​កម្ដៅថ្ងៃ​នៅពេល​ធ្វើដំណើរ លោកអ្នក​គួរតែ​ធ្វើដំណើរ​តាមរយៈ​កង់​បី ឬ​មធ្យោបាយ​ធ្វើដំណើ​ណា​ដែលមាន​ដំបូល ដើម្បី​ការពារ​អ្នក​ពី​កម្ដៅថ្ងៃ​បាន​។ ជ្រើសរើស​ការធ្វើដំណើរ​ជាមួយ PassApp លោកអ្នក មិន​ត្រឹមតែ​អាច​គេច​ផុតពី​កម្តៅថ្ងៃ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក និង​សម្រស់​លោកអ្នក​នោះទេ វា​ក៏​ផ្តល់​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​ផងដែរ​។ 


 
​សម្រាប់​លោកអ្នក​ដែល​រថយន្ត​ផ្ទាល់ខ្លួន ប៉ុន្តែ​មិន​ចង់​បើកបរ​ដោយ​ខ្លួនឯង ធុញ​នឹង​ផ្លូវ​ស្ទះ ដែល​មិន​ត្រឹមតែ​ចំណាយពេល​យូ​រលើ​ការបើកបរ និង​ធ្វើ​ឲ្យ​លោកអ្នក​តានតឹង​នោះទេ លោកអ្នក​អាច​នឹងត្រូវ​ចំណាយ​ថវិកា ច្រើន​លើ​ប្រេង​ឥន្ទ​នៈ​ផងដែរ​។ ដូច្នេះ ធ្វើដំណើរ​ជាមួយ PassApp នឹង​ជួយ​ឲ្យ​ការធ្វើដំណើរ​របស់លោក​អ្នក​កាន់តែ​រីករាយ​។ 
 
PassApp បាន​ក្លាយជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញនិយម​ខ្លាំង ក្នុងពេល​បច្ចុប្បន្ន​។ លោកអ្នក​គ្រាន់​តែមាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មួយគ្រឿង និង​កម្មវិធី PassApp នោះ​លោកអ្នក​អាច​ហៅ​រថយន្ត ឬ​កង់​បី ជិះ​ទៅគ្រប់​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​យ៉ាង​ងាយស្រួល​។ PassApp ក៏មាន​នៅតាម​បណ្ដា​ខេត្ត និង​ទីប្រជុំជន​មួយចំនួន​ផងដែរ​៕
 
​ធ្វើដំណើរ​ដោយ​រីករាយ និង​រហ័ស​ជាមួយ PassApp!!!
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com